កត្តា​ទាំងអស់​នេះហើយ ដែល​លោកអ្នក​ចេះតែ​ឧស្សាហ៍​ភ្លេចភ្លាំង​

​    ​តើ​អ្នក​ស្អប់​ការ​ភ្លេចភ្លាំង​ទេ​? អ្នក​ទាំងអស់គ្នា​ពេលខ្លះ​បាត់​ការចងចាំ ឬ​រក​នឹង​មិនឃើញ​អ្វីមួយ ហើយ​ការ​ភ្លេចភ្លាំង​បែបនេះ​គឺជា​រឿង​ដែល​យើង​មានការ​ព្រួយបារម្ភ​ជាទីបំផុត​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​ដើមហេតុ ដែល​ធ្វើឱ្យ​អ្នក​មានការ​ភ្លេចភ្លាំង​៖
​    ​១. ប្រើប្រាស់​ថ្នាំ បង្ការ​ជំងឺ​ធ្លាក់​ទឹកចិត្ត Antihistamines ថ្នាំ​សម្រួល​សាច់ដុំ ថ្នាំ​ជួយ​អារម្មណ៍​ស្ងប់ ថ្នាំ​ងងុយគេង និង​ថ្នាំ​បង្ការ​ថប់​អារម្មណ៍​។​
​    ​២. ផឹក​គ្រឿង​ស្រវឹង​។​
​    ​៣. ជក់បារី​។​

​    ​៤. សេព​គ្រឿងញៀន​។​
​    ​៥. គេង​មិន​គ្រប់គ្រាន់​។​
​    ​៦. ថប់​អារម្មណ៍ និង​ធ្លាក់​ទឹកចិត្ត​។​
​    ​៧. ស្ត្រេ​ស​។​
​    ​៨. កង្វះ​សារធាតុចិញ្ចឹម​ក្នុង​របប​អាហារ (​ដូចជា​ប្រូតេអ៊ីន អូ​មេ​ហ្គេ​៣ វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​)​។​
​    ​៩. ចាស់ជរា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត