adverise with khmeread 1

Inter Milan ចង់បាន​លោក Mourinho ទៅ​ដឹកនាំ​ក្រុម​វិញ​

​តាម​ដឹង ប្រធាន​ក្លឹប Inter លោក Erick Thohir កំពុង​ពិចារណា​ចង់​ជួល​អតីត​គ្រូបង្វឹក​លោក Jose Mourinho ខណៈ​លោក Roberto Mancini អាច​នឹង​ចាក​ចេញពី​ក្លឹប​ដើម្បី​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​។​

​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​បច្ចុប្បន្ន​លោក Antonio Conte នឹង​ចាក​ចេញពី​តំណែង​បន្ទាប់​យុទ្ធនាការ​បាល់ទាត់ Euro 2016 និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​លោក Carlos Tavecchio ត្រូវបាន​គេ​ជឿថា​នឹង​ជ្រើស​រើសយក​លោក Mancini ជា​អ្នក​ជំនួស​តំណែង​លោក Conte​។​

​បើ​យោងតាម​សារព័ត៌មាន Corriere dello Sport លោក Mancini អាច​នឹង​ចាប់យក​ឱកាស​ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ ហើយ​លោក Thohir នឹង​នាំ​គ្រូបង្វឹក​លោក Mourinho មក​ប្រទេស​អ៊ីតាលី​វិញ ដែល​បច្ចុប្បន្ន​មិនទាន់មាន​ការងារ​ធ្វើ​នៅឡើយ​។​

​អំឡុង​ពេលដែល​លោក Mourinho ដឹកនាំ​ក្រុម Inter អតីត​គ្រូបង្វឹក Chelsea រូបនេះ​បាន​ដឹក​ក្រុម​ឈ្នះ​ពាន​ចំនួន​បួន​រួមទាំង​រដូវ​កាល​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប ដែល​បានឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល ២០០៩/១០​។​

​បន្ទាប់ពី​នោះមក គាត់​ក៏បាន​ដឹកនាំ​ក្រុម Real Madrid ដោយបាន​រៀបចំ​ឈ្នះ​ពាន​ធំៗ​ចំនួន​ពីរ​មុននឹង​គាត់​បាន​ចាក​ចេញទៅ​ដឹកនាំ​ក្រុម​សំណ​ព្ធ Chelsea ដែលជា​កន្លែង​ដែល​គាត់​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ពានរង្វាន់ Premier League ក្នុង​រដូវ​កាល ២០១៤/១៥៕

adverise with khmeread
ប្រភព៖ forzaitalianfootball

អ្នកនឹងចូលចិត្ត

មតិយោបល់