Alexis Sanchez ស្រឡាំងកាំង​អត់​ស្គាល់​ថា​នរណា​ជា Ilkay Gundogan នៅ​ថ្ងៃ​ប្រកួត​ជាមួយ Man City

    ​Alexis Sanchez មិន​ស្គាល់​ថា Ilkay Gundogan ជា​នរណា​នោះឡើយ​។ នោះ​ប្រហែលជា​មិនមែនជា​រឿង​លេងសើច​នោះឡើយ ដែល​គាត់​មិន​ស្គាល់​កីឡាករ​ដែល​មេឃ​ខៀវ Manchester City ចុះហត្ថលេខា​ទិញ​ក្នុងតម្លៃ​រាប់សិប​លាន​ដុល្លារ​។​

​    ​កន្លងទៅ​ជាច្រើន​ថ្ងៃក្រោយ​កាំភ្លើង​ធំ Arsenal បាន​បរាជ័យ​ក្នុង​លទ្ធផល ២-១ ក្រោម​ដៃ Man City ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក៏​ស្រាប់​តែមាន​វីដេអូ​ថ្មី​មួយ ដែល​ផ្តិត​ចេញពី​ផ្លូវ​ក្រោម​ដី​ច្រកចូល​ទី​កាន់​ទីលាន ត្រូវបាន​បញ្ចេញ​ក្នុង​បណ្តាញ​សង្គម​ហើយ​។​

​    ​វីដេអូ​មួយ​នេះ​ត្រូវបាន​ចាក់ផ្សាយ​ដោយ​ទូរ​ទ្ស​សន៍​ឈី​លី Chilean TV ដែល​បាន​ផ្តិត​យក​សកម្មភាព​កីឡាករ​មុន​ការប្រកួត ជាពិសេស​ការជួប​ជុំគ្នា​រវាង​មិត្ត​រួម​សញ្ជាតិ Alexis Sanchez របស់ Arsenal និង Claudio Bravo របស់ Man City ក្នុង​ច្រកចេញ​ឆ្ពោះទៅកាន់​ទីលាន​ក្នុង​ទឹកដី Etihad ។​

​    ​មេឃ​ខៀវ​បាន​ចាកចេញ​ទៅកាន់​ទីលាន​ដោយ​ពាក់អាវ​បញ្ច្រាស​ដែលមាន​ឈ្មោះ​របស់ Ilkay Gundogan បន្ទាប់ពី​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ ត្រូវបាន​អវត្តមាន​ពី​ទីលាន​ពេញ​មួយ​រដូវ​កាល​ដោយ​បញ្ហា​របួស​ជង្គង់​។​

​    ​ទន្ទឹមនឹង​ទិដ្ឋភាព​ដែល​មើលទៅ​ពិតជា​ចម្លែក​គួរសម​មួយ​នេះ ខ្សែប្រយុទ្ធ​ក្រុម Arsenal បាន​សួរ​ទៅ Bravo ថា​នរណា​គេ​ជា Ilkay Gundogan៕

 

Screen shot 2016 12 25 at 1.36.54 pm
adverise with khmeread