គាត់​មិនមែន​ងូតទឹក​ក្តៅ​សម្លាប់ខ្លួន​ទេ តែ​វា​ជា​របៀប​ងូតទឹក​បែប​ព្រៃភ្នំ​ដ៏​កម្រ​នៅ​ហ្វីលីពីន​

    ​អ្នកទេសចរ​ម្នាក់​មើលទៅ​ហាក់បីដូចជា​គាត់​ត្រូវបាន​គេ​ដុត​ទាំង​រស់ ខណៈដែល​ងូតទឹក​ក្នុង​ខ្ទះ​ដ៏​ធំ​មួយ ដោយមាន​ដុត​ភ្លើង​អុស​នៅ​ពីក្រោម​យ៉ាង​រន្ធត់​។​

​    ​លោក Michael Diez មកពី​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​បាន​ឈប់សម្រាក​មួយថ្ងៃ​នៅ​តំបន់​ត្រូ​ពិ​ក Tibiao ក្នុងប្រទេស​ហ្វីលីពីន​ដើម្បី​ទទួលយក​អារម្មណ៍​បែប​ធម្មជាតិ​។​

​    ​ខណៈ​ឈប់សម្រាក គណនេយ្យករ​រូបនេះ​សង្ឃឹម​បាន​ងូតទឹក​ក្ដៅ Kawa និង​ថត Selfie ជាមួយនឹង​ទឹក​ក្ដៅ​កំពុងពុះ​យ៉ាង​រីករាយ​។ ដោយ​មើលទៅ​ដូចជា​គាត់​កំពុង​សម្លាប់ខ្លួន​ក្នុង​ខ្ទះ​ទឹក​ក្ដៅ​នេះ ខ្ទះ​មាន​កម្រាស់​ដ៏​ក្រាស​នេះ​មិនអាច​ធ្វើឱ្យ​ទឹក​ពុះ​រហូតដល់​ចម្អិន​គាត់​បានទេ​។​

​    ​ក្នុង​ការដុត​ខ្ទះ​នេះ គេ​ប្រើ​អុស ចំបើង ធ្យូង និង​ស្លឹកត្នោត​ស្ងួត​ដុត​ពីក្រោម ហើយ​នៅក្នុង​ទឹក​វិញ​គេ​ដាក់​ស្លឹក​ត្របែក​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...