មន្ត្រី​យោធា​យាម​ដីចម្ការ​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​វាយ​ប្រពន្ធ​ដូច​បាវ​សាក់​ ស្រោចឈាមពេញខ្លួន

    កណ្តាល ៖ មន្ត្រី​យោធា​យាម​ដីចម្ការ​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ បាន​វាយតប់​ប្រពន្ធ​ដូច​បាវ​សាក់​បណ្តាលឱ្យរ​បួស​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ស្ថិតក្នុង​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃទី២៤ ធ្នូ ២០១៦ វេលា​ម៉ោង​២​រសៀល​កន្លងទៅ ហើយ​រត់​គេចខ្លួនបាត់ ប​ន្ស​ល់​នាង​ជា​ប្រពន្ធ​ដេកពេទ្យ​ម្នាក់ឯង​ទាំង​ក្តី​ឈឺចាប់។​

    ប៉ូលិស​និយាយថា ប្តី​ចិត្តឃោរឃៅ ឈ្មោះ អាយ ស្រ៊ុន អាយុ៣៣​ឆ្នាំ ធ្វើជា​ទាហាន​នៅ​វរៈ​សេនា​តូច​លេខ​៣ កំពុង​រត់គេចខ្លួន។ ​ចំណែក​ភរិយា​ដែល​រងគ្រោះ ឈ្មោះ ស្រី​ល័​ក្ខ មាន​របួស​ជាច្រើន​កន្លែង ត្រូវបាន​បងប្អូន​អ្នកជិតខាង​ជួយ​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ខេត្តកណ្តាល ។​

    តាម​ការ​ឱ្យដឹងពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នោះថា ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ទើបនឹង​មក​ចាំ​ដីចម្ការ​ឱ្យគេ ពុំទាន់​មាន​អ្នកណា​ស្គាល់ឈ្មោះ​ច្បាស់លាស់​នៅឡើយ, ​ស្រាប់តែ​មាន​ទំនាស់​ពាក្យសម្តី​គ្នា ក្រោយមក​ក៏មាន​អំពើហិង្សា​នេះ​កើតឡើង​តែម្តង។

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​បុរស​ជា​ប្តី​ចិត្តឃោរឃៅ​នោះ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ទោះបី​ស្ត្រី​ជា​ប្រពន្ធ​មិនបាន​ប្តឹងផ្តល់​យ៉ាងណាក៏ដោយ៕​

Unnamed %283%29
adverise with khmeread
Loading ad ...