ក្លឹប Chelsea និង Liverpool ត្រៀមប្រជែងគ្នាដណ្ដើមយកអ្នកចាំទី Joe Hart

          ​អ្នកចាំទី​លេខ​១​អង់​គ្លេស Joe Hart ដែលត្រូវអ្នកចាត់ការក្លឹប Man City លោក Pep Guardiola ឲ្យខ្ចីជើង​​ពេ​ញ​មួយរដូវកាល​ទៅក្លឹប Torino នៅ​ក្រប​ខណ្ឌ​អ៊ីតាលី​Serie A កាលពីដើម​រដូវ​កាល​នោះ អាចនឹង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ប្រកួត​ប្រជែងគ្នា​នៅ​រដូវ​កាល​ក្រោយ​ក្នុងក្របខណ្ឌ​ PL​ ខណៈ​ក្លឹប Chelsea និង​ Liverpool ត្រៀមប្រ​ជែង​គ្នា​ដើម្បី​អ្នក​ចាំទី​អង់គ្លេសរូបនេះ។

          ​ គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp ​​បាន​ចាត់​ទុក​ Joe Hart គឺជា​ដំណោះស្រាយ​សម្រាប់ក្រុមរបស់លោក ប៉ុន្តែ​ក្លឹប Chelsea ដែល​កំពុងនាំមុខ​គេ​នៅ​ក្របខណ្ឌ PL អាចជា​គូ​ប្រជែង​ដ៏ខ្លាំង​មួយ​ចំពោះ​ផែន​ការ​របស់​លោក Klopp ប្រសិនបើ​អ្នកចាំទី Thibaut Courtois ចាក​ចេញទៅ​ក្លឹប​ Real Madrid មែន​នោះ៕

adverise with khmeread
ប្រភព៖ Mirror