samsung-banner
adverise with khmeread

ការចរចាកិច្ចសន្យាថ្មីរបស់ Messi និងក្លឹប Barcelona កំពុងជាប់គាំង

Messi

          ការចរ​ចា​រកិច្ចសន្យាថ្មីរវាងកីឡាករលំដាប់ពិភពលោក​ Lionel Messi ជា​មួយនិង​ក្លឹប​ Barcelona បាន​ជាប់គាំ​ង​ ទោះបីជា​ក្លឹបនេះមា​ន​បំណង​ឲ្យ​កីឡាករ​រូបនេះ​ព្រម​ព្រៀង​នឹង​កិច្ច​សន្យា​ឲ្យ​បាន​មុន​ខែ​មីនា​ក៏ដោយ។

          Messi នៅសល់​កិច្ច​សន្យា​បន្ត​រហូត​ដល់​ឆ្នាំ​២០១៨​នៅ​ពហុកីឡាដ្ឋាន Nou Camp ហើយត្រូវគេជឿថា កីឡាកររូបនេះបាន​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​ថ្មី​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន​។

          ប្រធាន​ក្លឹប​ Barcelona លោក Josep Maria Bartomeu ចង់​ធ្វើ​ឲ្យ​កីឡាករ​វ័យ២៩​ឆ្នាំ​រូបនេះ​ក្លាយ​ជា​កីឡាករបាល់​ទាត់​​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ក្នុង​ពិភព​លោក។

          ទោះបីជាយ៉ាងណាមាន​ការ​លើក​ឡើងថា ជំនួប​ផ្លូវ​ការ​រវាង​ Messi​ និង​ក្លឹប​ Barcelona មិន​ទាន់​មាន​នៅឡើយ​ទេគឺភាគីទាំង​ពីរ​បាន​ទាក់​ទងគ្នា​តាម​រយៈ​ទូរ​ស័ព្ទ​ប៉ុណ្ណោះ។ ការលើក​ឡើង​បែប​នេះកើត​ឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា មិត្តរួម​ក្រុម Neymar សង្ឃឹមថា Messi នឹង​ចុះកិច្ច​ព្រមព្រៀង​ថ្មី និង​បន្តអាជីពដ៏ជោគ​ជ័យនៅ​ក្រប​ខណ្ឌ​ La Liga បន្ត​ទៀត។

          កាល​ពី​ថ្ងៃព្រហស្បតិ៍កីឡាករ Neymar បានប្រាប់អ្នកកាសែត​​ថា ខ្លួន​រំពឹង​ថា Messi នឹង​បន្ត​នៅជាមួយក្រុម​របស់​លោក Luis Enrique ទៀតទោះបីជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា Messi ប្រហែល​ជា​ចាកចេញ​នៅពេល​កិច្ច​សន្យា​បច្ចុប្បន្ន​ផុត​កំណត់ក៏ដោយ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់