សំណើផ្ទេរខ្សែការពារ Victor Lindelof របស់ Man Utd អាចត្រូវពន្យារពេល

          គ្រូបង្វឹកក្លឹប Man Utd លោក Jose Mourinho ចង់​ពង្រឹង​ខ្សែ​ការពារតាម​រយៈ​ការផ្ទេរកីឡាករ​ឆ្នើម​សញ្ជាតិ​ស៊ុយអែត​ Victor Lindelof របស់​ក្លឹប​ Benfica នៅ​ពេល​រដូវ​កាល​ទិញដូរ​កីឡាករ​​បើក​ទ្វារ។

          Man Utd ​បាន​យល់ព្រមនិងលក្ខខណ្ឌ​ផ្ទេរ​៣៨​លាន​ផោន​រួច​ហើយ​សម្រាប់​កីឡាករ​រូបនេះរួចហើយ។ ប៉ុន្តែក្លឹប Benfica ត្រូវ​តែ​ដោះស្រាយ​កញ្ចប់ថវិកា​ជា​មួយ​ក្លឹប Vasteras ដែលជា​ក្លឹប​ទី​១​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​សិន។

          ​ នៅពេល​មក​ដល់ពហុកីឡាដ្ឋាន Old Trafford កីឡាករ Lindelof នឹងពាក់​អាវលេខ​២ដោយ​សារតែ​អាវលេខ​១៤​ ត្រូវ​បាន​ពាក់​ដោយ​កីឡាករ Jesse Lingard រួចហើយ៕

Lindelof adverise with khmeread

មតិយោបល់