ចាប់បានចោរ​ម្នាក់​...​ជំនាញ​ខាង​លួច​ទូរស័ព្ទ​ជាង​ ២០ ​គ្រឿង​ហើយ​

    កណ្តាល ៖ មាន​ករណី​ជនសង្ស័យ​ម្នាក់​បាន​លួច​ទូរស័ព្ទ​កាលពី​ថ្ងៃ​២៥​ ធ្នូ ​២០១៦ វេលា​ម៉ោង​១២​ឆ្លង​ថ្ងៃ​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច ព្រះវិហារ​យេស៊ូ​គ្រឹ​ស្ដ របស់​ឈ្មោះ ថេ​ង ប៉ោ​លី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្ថិតនៅ​ភូមិ​អង្គ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ​០៣​ នាក់​១-​ឈ្មោះ ប៉ោ​លី ទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (​ម្ចាស់​ទូរស័ព្ទ LG), ២-​ឈ្មោះ ពៅ គឹម​សេង ហៅ​តុល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (​ម្ចាស់​ទូរស័ព្ទ ​Samsung S2)​ និង​៣-​ឈ្មោះ ណាក់ ណេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (​ម្ចាស់​ទូរស័ព្ទ​ Samsung note2)។ ​អ្នក​ទាំង​០៣​មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ កែម គ​ន្ធា ហៅ​ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅៗ​ភូមិ​អង្គ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​ ​វត្ថុតាង​ចាប់យក​ទូរស័ព្ទ​០៣​គ្រឿង ​(​ម៉ាក​Samsung ២​គ្រឿង​និង​ម៉ាក​ LG ១​គ្រឿង​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​កំពុង គេង​លក់​នៅក្នុង​ព្រះវិហារ​យេស៊ូ ដោយបាន​ទុក​ទូរស័ព្ទ​ក្បែរ​ខ្លួន​ពេលនោះ​មានឈ្មោះ កែម គ​ន្ធា បានធ្វើ​សកម្មភាព​លួច ដោយបាន​យកដៃ​មួល​ស្រ​យ៉ូ​វ​ទ្វារ​ធ្វើ​ពី​ដែក​សរសៃ ​(​កែឆ្នៃ​) ​ចូលទៅក្នុង​ព្រះវិហា​យេស៊ូ លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ រួច​ក៏បាន​គេចខ្លួន​មក​ផ្ទះ​របស់ខ្លួន​ (​កែម គ​ន្ធា​) ​វិញ​។​

    លុះដល់​វេលា​ម៉ោង​០២​ថ្ងៃទី​២៥​ធ្នូ​២០១៦​ទើប​ម្ចាស់​បានដឹងខ្លួន​ថា បាត់​ទូរស័ព្ទ​របស់ខ្លួន ក៏មាន​ការសង្ស័យ ទើប​បបួលគ្នា​ទៅតាម​រក ក៏បាន​ជួប​ឈ្មោះ កែម គ​ន្ធា កំពុង​ចុច​លេង​ទូរស័ព្ទ​របស់ខ្លួន (​ជនរងគ្រោះ​)​រួច​នាំ​ឈ្មោះ កែម គ​ន្ធា​មក​ផ្ទះ​មេភូមិ​អង្គ​។​

    ក្រោយពេល​ទទួល​ព័ត៌មាន​ខាង​ប៉ូលិស​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ​បាន​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ កែម គ​ន្ធា រួមទាំង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​។​

    ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​បានសម្រេច​ជាច្រើនលើក​មកហើយ មាននៅ​ភូមិ​អង្គ ភូមិ​តា​ពេ​ជ និង​ភូមិ​កណ្ដាល ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ​យ៉ាង សកម្ម​អស់ រយៈពេល​៣​ឆ្នាំ​បាន​ទូរស័ព្ទ​ប្រហែល ​២០ ​គ្រឿង រួច​យកមក​លក់​ឱ្យ​ឈ្មោះ អ៊ុន សល់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​របរ លក់​ទូរស័ព្ទ នៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ (​ពេលកន្លងមក​មិន​ចាំ​ថ្ងៃ​)៕​

Untitled 1
adverise with khmeread
Loading ad ...