មើល​ផ្ទះជួល​របស់ Bieber ទំនើប​កម្រិតណា បានជា​ជួល ១ ថ្ងៃ​ថ្លៃ ១០.០០០ ដុល្លារ​

    ​ដោយ​ខ្លួន​មាន​ភាពល្បីល្បាញ​ពេញ​ពិភពលោក គ្មាន​ផលវិបាក​ណាមួយ​រាំងស្ទះ​ដល់ Justin Bieber ក្នុងការ​ទទួលបាន​នូវ​អ្វីដែល​ខ្លួន​ចង់បាន​នោះទេ​។ មិន​ថា​រថយន្ត យន្តហោះ ផ្ទះ​វីឡា គឺ​ងាយស្រួល​បំផុត​សម្រាប់ Justin​។​

​    ​កាលពី​ខែសីហា​តារាចម្រៀង​សញ្ជាតិ​កាណាដា​រូបនេះ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត អំឡុងពេល​ប្រគុំ​តន្ត្រី ២ សប្ដាហ៍​នៅ​កោះ​ហា​វ៉ៃ​។​

​    ​គាត់​បាន​ចំណាយ​ប្រាក់​ជួល​វីឡា​ដ៏​ធំ​មួយ​នៅជាប់​រមណី​ដ្ឋា​ន​ឆ្នេរ​ហា​វ៉ៃ ដោយ​ចំណា​ទឹកប្រាក់​អស់ ១ ម៉ឺន​ដុល្លា​លើផ្ទះ​វីឡា​ផ្ទុក​មនុស្ស​បាន ២៣០ នាក់​នៅតែ​ម្នាក់ឯង​។​

​    ​ផ្ទះ​នោះ​មាន​ទំហំ​ដី ៣៦.០០០ ម៉ែត្រការ៉េ ដោយមាន​ជម្រាល​ទឹកធ្លាក់​ធំៗ ២ នៅក្បែរ​។ ខាងក្នុង​ផ្ទះ​មាន​បន្ទប់​គេង ៥ បន្ទប់ទឹក ១០ និង​កន្លែង​វាយ​កូន​បាល់​ដែល​អ្នក​ផ្ទុក​អ្នកទស្សនា​បាន ៤៥០ នាក់​ទៀតផង​។​

​    ​ហើយ​នៅ​ខាងក្នុង​ផ្ទះ​នៅមាន​បន្ទប់​ម៉ាស្សា បន្ទប់​កម្សាន្ត បុក​ប៊ីយ៉ា និង​ច្រើន​ទៀត​។ ដោយឡែក​ផ្ទះ​នេះ​មាន​ត​ម្លែ​សរុប ២៦,៥ លាន​ដុល្លារ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់