adverise with khmeread 1

Messi អាច​កំដរ​បាន​នៅ​ទឹកដី​ដ៏រ​ងា​ញ័រញាក់​និង​សើម​របស់ Stoke

​ប្រិយមិត្ត​បាល់ទាត់​ច្បាស់​ជា​ធ្លាប់​ឮ​ឃ្លា​មួយ​នេះហើយ​ដែល​និយាយថា "Can he do it on a cold, wet Tuesday night in Stoke?" មានន័យថា "​តើ​គាត់​អាចធ្វើ​បាន​ក្នុង​សភាព​ត្រជាក់​និង​សើម​នា​រាត្រី​ថ្ងៃ​អង្គារ​ក្នុង​ទឹកដី Stoke បានទេ​?" ឥឡូវនេះ​អតីត​មិត្ត​រួម​ក្រុម Messi ចេញមក​អះអាងថា​តារា Barcelona រូបនេះ​អាចធ្វើ​បាន​។​

​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យកាល​រូបនេះ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​ជាមួយ​អតីត​កីឡាករ​ក្រុម​អ្នកមាន​បុណ្យ Bojan Krkic ដែលជា​អ្នកធ្វើ​បដិវត្តន៍​នៃ​បាល់ទាត់ Tika-Taka នៅ​ទឹកដី Britannia ក្រោម​ការដឹកនាំ​លោក Mark Hughes​។​

​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​លោក Revista Bitesize កីឡាករ Bojan បាន​និយាយ​ជាមួយ​អ្នកជំនាញ​បាល់ទាត់ La Liga អំពី​សំណួរ ថា​តើ Messi អាច​ធ្វើបាន​ក្នុងស្ថានភាព​ត្រជាក់​និង​សើម​នៅ​យប់​ថ្ងៃ​អង្គារ​ក្នុង​ទឹកដី Stoke បានទេ​?

Bojan Krkic បាន​ឆ្លើយតប​វិញ​ថា "Messi អាចធ្វើ​បាន​។ ខ្ញុំ​ដឹងថា​ក្រុម​នោះ​មិន​ចង់​មក​ទឹកដី Britannia ទេ ជាពិសេស​ក្នុង​រដូវរងារ​ជាមួយនឹង​ខ្យល់​ត្រជាក់ ហើយ​យើង​ជា​ក្រុម​ខ្លាំង​ទៀត អញ្ចឹង​វា​មិន​ងាយស្រួល​នោះទេ​"​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​បាន​សួរ Messi អញ្ចឹង គាត់​បាន​និយាយថា '​អ្នក​ដែល​និយាយ​អញ្ចឹង​គួរតែ​ដឹងថា​ខ្ញុំ​បាន​លេង​នៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​នៅ​ទីក្រុង Rosario នៅពេលដែល​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ ជាមួយនឹង​ទីលាន​មាន​អំបែង​កែវ និង​ក្រឡុក​គ្រប់​ទីកន្លែង​' ហើយ​គាត់​លេង​បានល្អ​ទៀត​។ ពិតណាស់ ប្រសិនបើ​គាត់​មក​ទឹកដី Britannia គាត់​នឹង​លេង​បានល្អ​ជាមិនខាន​"៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

អ្នកនឹងចូលចិត្ត

មតិយោបល់