ឃាត់​ជនបរទេស​ប្រុស​-​ស្រី​ ៥​ ​នាក់​ផលិត​ថ្នាំញៀន​លក់​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ មាន​ជនបរទេស​​ប្រុស​-​ស្រី​៥​នាក់​ផលិត​ថ្នាំញៀន​លក់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ និងរឹបអូស​បាន​សម្ភារៈ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នៅ​២​គោលដៅ​ផ្សេងគ្នា។​

    គោលដៅ​ទី​១- នៅ​ថ្ងៃទី​២៥ ​ធ្នូ​ ២០១៦ ​វេលា​ម៉ោង៣ ​និង​៩​នាទី​ទៀបភ្លឺ កម្លាំង​ជំនាញ​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប នៅ​ក្រុមទី​១៤ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជន សង្ស័យ ចំនួន ៣ ​នាក់។

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ Melnyk Volodymyr ភេទ​ប្រុស ឆ្នាំ​កំ​ណើ​ត 20.02.1989 សញ្ជាតិ អ៊ុយ​ក្រែ​ន (​មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​),​ ២-​ឈ្មោះ Lenya Vlkoval ភេទ​ស្រី អាយុ​២៦​ឆ្នាំ សញ្ជាតិ​ឆែក (​មិនមាន​លិខិត ឆ្លងដែន​ជាប់​នឹង​ខ្លួន​) និង​៣-​ឈ្មោះ Sirkia Hannah ភេទ​ស្រី អាយុ​២៨​ឆ្នាំ សញ្ជាតិ​ហ្វាំ​ង​ឡង់ (​មិនមាន លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន)។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​: ម៉ា​ស៊ី​ន​សម្រាប់​ផលិត​គ្រឿងញៀន០១​គ្រឿង​, ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថ្នាំញៀន ចំនួន ៤២២​គ្រាប់ ទម្ងន់១៩៥​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​បៃតង​សង្ស័យ​ថ្នាំញៀន ចំនួន៥៤គ្រាប់ ទម្ងន់២៨​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​សង្ស័យ​សា​ធាតុ​ញៀន ចំនួន ២៩៥​ក្រាម​, ម្សៅ​ពណ៌​បៃតង​សង្ស័យ​សា​ធាតុ​ញៀន ចំនួន០១​ប្រអប់ ទម្ងន់៩៩​ក្រាម​, ម្សៅ​ពណ៌​ផ្កាឈូក​សង្ស័យ​សា​ធាតុ​ញៀន ចំនួន០១​ប្រអប់ ទម្ងន់ ៥២ក្រាម​, ម្សៅ​ពណ៌​ផ្កាឈូក​ (​រាង​ដូច​ពណ៌​កំបោរ​) សង្ស័យ​សា​ធាតុ​ញៀន០១​ប្រអប់ ទម្ងន់៣៧៦ក្រាម, ​ម្សៅ​ម៉ាក Microcystalline Cellulose ទម្ងន់​១៧៧​ក្រាម​ និង​-​ម្សៅ​ម៉ាក Magnessieu Magneseum មួយចំនួន ។​

    គោលដៅ​ទី​2 -​នៅ​ក្រុមទី​២២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ នាក់ គឺ​១-​ឈ្មោះ Grafma Mikhail ភេទ​ប្រុស ឆ្នាំ​កំ​ណើ​ត 05.06.1964 សញ្ជាតិ​អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ 711091581 និង​២-​ឈ្មោះ Mukhametianova Elmira ភេទ​ស្រី ឆ្នាំ​កំ​​ណើត 15.02.1986 សញ្ជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ 752312661។​

    វត្ថុតាង​ចាប់យក​បាន​៖ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន០១​គ្រឿង​, ២-​ថ្នាំ​ឈ្មោះ Trauma ប្រភេទ​គ្រាប់​ពណ៌​ស ២៦ បំពង់​, ៣-​ម្សៅ​ពណ៌​ស​សង្ស័យ​សា​ធាតុ​ញៀន៣​កញ្ចប់​ធំ និង៣កញ្ចប់​តូច​, ៤-​សឺ​រាំង​ចាក់​ចំនួន​៣, ៥-​ថ្នាំពេទ្យ​មួយចំនួន, ៦-​ទូរស័ព្ទដៃ ៣​គ្រឿង​, ៧-​កុំព្យូទ័រ​ចំនួន០១​គ្រឿង, ៨-
 ប័ណ្ណ​បើ​កបរ០១​សន្លឹក​, ៩-​ឌី​ស​ចំនួន២០ បន្ទះ​ និង​១០-​ឯកសារ​មួយចំនួន ។ គោលដៅ​ទាំង​២​ខាង​លើ ជា​ផ្ទះ​របស់​ឈ្មោះ Grafman Mikhail។​

    ក្នុងករណីនេះ ប៉ូលិស​ខេត្ត បាន​អញ្ជើញ​មន្ត្រី​ជំនាញ នៃ​មន្ទីរ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មក​ធ្វើការពិសោធន៍​ថ្នាំ​ខាង​លើ លទ្ធផល​បញ្ជាក់ថា ពិតជា​ថ្នាំញៀន​ប្រភេទ MDMA ប្រាកដ​មែន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន រួម​នឹង​វត្ថុតាង នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើ​ម្បី​បន្ត​តាម​នីតិវិធី៕

Unnamed %287%29
adverise with khmeread
Loading ad ...