មនុស្ស​ស្លាប់រ​ស់គឺ​ដោយសារ​សម្តី​! ចាំ ១៣ ចំណុច​នេះ លោកអ្នក​អាច​ចុះ​ចំណោម​គ្រប់​ប្រភេទ​មនុស្ស​ទាំងអស់​

    ​សម្តី​មនុស្ស​ជា​អាវុធ ដែល​អាច​ប្រល័យ​លោកអ្នក​បាន ប្រសិនបើ​លោកអ្នក​មិនចេះ​ប្រើ​វា​ឱ្យបាន​ត្រឹមត្រូវ​។ មិន​ថា​ក្នុងករណី​ណា​នោះឡើយ សម្តី​មួយ​ម៉ាត់​ចាប់​ផ្តើមចេញពី​មាត់​របស់​លោកអ្នក អាច​កំណត់​បាន​ថា ការសន្ទនា​គួរ​បន្ត​ឬ​មិន​បន្ត​។ ហេតុ​ដូច្នេះហើយ វា​ជាការ​សំខាន់​ណាស់​ដែល​លោកអ្នក​គួរ​ចេះ​ប្រើពាក្យ​សម្តី​ឱ្យស្រប​តាម​ប្រភេទ​មនុស្ស​ដូចខាងក្រោម​៖

​    ​១. និយាយ​ជាមួយ​ម្តាយ ដោយ​សេចក្តីស្រឡាញ់​
​    ​២. និយាយ​ជាមួយ​ឪពុក ដោយ​សេ​ក្តី​គោរព​
​    ​៣. និយាយ​ជាមួយ​ភរិយា ដោយ​សេចក្តី​ស្មោះត្រង់​
​    ​៤. និយាយ​ជាមួយ​បងប្អូន​ប្រុស ដោយ​សេចក្តី​ស្មោះ​អស់ពី​ចិត្ត​
​    ​៥. និយាយ​ជាមួយ​បងប្អូន​ស្រី ដោយ​សេចក្តីស្រឡាញ់​
​    ​៦. និយាយ​ជាមួយ​កូន ដោយ​សេចក្តី​អំណរ​
​    ​៧. និយាយ​ជាមួយ​សាច់ញាតិ ដោយ​សេចក្តី​យល់ចិត្ត​យល់​ថ្លើម​
​    ​៨. និយាយ​ជាមួយ​មិត្តភក្តិ ដោយ​សេចក្តី​រីករាយ​
​    ​៩. និយាយ​ជាមួយ​មន្ត្រី ដោយ​សេចក្តីថ្លៃថ្នូរ​សុភាពរាបសា​
​    ​១០. និយាយ​ជាមួយ​អ្នកលក់ដូរ ដោយ​សេចក្តី​ហ្មត់ចត់​
​    ​១១. និយាយ​ជាមួយ​អតិថិជន ដោយ​សេចក្តី​ស្មោះត្រង់​
​    ​១២. និយាយ​ជាមួយ​បុគ្គលិក ដោយ​សេចក្តី​គួរសម​
​    ​១៣. និយាយ​ជាមួយ​អ្នកនយោបាយ ដោយ​សេចក្តី​ប្រុងប្រយ័ត្ន​៕ 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...