គន្លឹះ ៧ យ៉ាង​ជួយ​ឱ្យ​ស្ត្រី​ការពារ​ខ្លួន​ពី​ជំងឺមហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​ជំងឺមហារីក​សុដន់​ត្រូវគេ​ដឹងថា​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បង្ក​សេចក្តីស្លាប់​ក្នុងចំណោម​ស្ត្រី​។ បញ្ហា​ទាក់ទង​នឹង​សុដន់​គឺជា​រឿង​កើតឡើង​ទូទៅ​ចំពោះ​ស្ត្រី​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ 

​    ​ហេតុ​ដូច្នេះហើយ ស្ត្រី​ទាំងឡាយ​គួរផ្តោត​លើ​ការបង្ការ​ជាជាង​ព្យាបាល​តាម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ទាំង ៧ ដូចខាងក្រោម​។ 

​    ​១. ទទួលទានដំណេក​ឱ្យបាន​គ្រប់គ្រាន់​។ ត្រូវ​ប្រញាប់​ចូល​គេង​បន្តិច (​ខ្ទង់​ម៉ោង ១០ យប់​) ហើយ​គេង​យ៉ាងតិច ៧ ទៅ ៨ ម៉ោង​។​
​    ​២. ផឹកទឹក​សូកូឡា​ខ្មៅ គ្មាន​ជាតិ​ស្ករ​។ ពិសា​មួយ​ថ្ងៃមួយ​កែវ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​សុដន់​។​
​    ​៣. ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ ជួយ​ជំរុញ​លំហូរ​ឈាម​ដើរ​សព្វ​រាងកាយ និង​ជួយ​បណ្តេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។​
​    ​៤. រក្សា​ទម្ងន់​ឱ្យ​ស្ថេ​រ ជាពិសេស​គីឡូ​ត្រូវ​សមាមាត្រ​ជាមួយ​កម្ពស់​។​
​    ​៥. កាត់បន្ថយ​ការទទួល​គ្រឿង​ស្រវឹង​។ ស្ត្រី​ដែល​ផឹកស្រា​បៀរ​ច្រើនជាង ៣ កំប៉ុង​ក្នុង​មួយថ្ងៃ​មានឱកាស​ខ្ពស់​ក្នុង​ការកើត​ជំងឺមហារីក​សុដន់​ជាង​ស្ត្រី​ដែល​ផឹក ១ កំប៉ុង ឬ​មិន​ផឹក​ទាល់តែសោះ​។ 
​    ​៦. រក្សា​របប​អាហារ​សុខភាព​ល្អ​។ ត្រូវ​ចៀសវាង​អាហារសម្រន់​មិនល្អ​ដល់​សុខភាព ដូចជា​ពពួក​អាហារ Fast Food​។ បង្កើន​ការទទួល​ទាន​បន្លែ និង​បន្ថយ​សាច់​។ 
​    ​៧. បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​អាស៊ីត​ហ្វូ​លិ​ក មានដូចជា សណ្តែកបាយ គ្រាប់​ធុញ្ញ​ជាតិ បាយ ក្រូចពោធិ៍សាត់ បន្លែ​ស្លឹក​បៃតង​ជាពិសេស​ស្ពៃ​ស្ពី​ណា​ច់​៕ 

1
adverise with khmeread

អ្នកនឹងចូលចិត្ត