ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន​ចាប់បាន​ចោរឆក់​ទូរស័ព្ទ​ម្នាក់​

    ភ្នំពេញ ៖ ចោរ​ឆក់យក​ទូរស័ព្ទ​ម្នាក់​ក្នុងចំណោម ​២​ នាក់ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​ថ្ងៃទី​២៦ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ទៀបភ្លឺ នៅ​ចំណុច ផ្លូវ​៣១​បេ​តេ  ភូមិ​សន្សំ​កុសល​១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ហៀ​ង​ ប៊ុនហេង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៣១​បេ​តេ ភូមិសន្សំ​កុសល​១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទ​ឆក់យក​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​។​

    ចំណែក ជន​រង​គ្រោ​ឈ្មោះ កែវ វ៉ាន់​ថា ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៣១​បេ​តេ ភូមិសន្សំ​កុសល​១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។ ​ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ រ៉ា ភេទប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ រត់គេចខ្លួន​បាត់​ដោយ​យក​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​សាំ​សុង របស់​ជនរងគ្រោះ​ដែល​ឆក់​បាន​ទៅជា​មួយ​ផង។​

    វត្ថុតាង​ចាប់យក​បាន ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច ព​ណ៌ស សេរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-7651 ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។ បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

 

adverise with khmeread