រថយន្ត​បើក​បុក​គ្នា ​៤ ​ត្រួត​នៅ​ស្វាយប៉ាក

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត បុក​តៗ​គ្នា​បួន​គ្រឿង បណ្តាលឱ្យ​ខូចខាត​ធ្ងន់​០២​គ្រឿង ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ គ្រាន់តែ​ស្ទះចរាចរណ៍ កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​នៅ​ថ្ងៃទី​២៥ ធ្នូ ២0១៦ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​២ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា រថយន្ត​ទី​១ ម៉ា់ក​កាមរី​ (​បា​ឡែ​ន​) ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7728 មិនអាច​សុំ​បំភ្លឺ​ឈ្មោះ​ម្ចាស់​បាន​ក្រោយពេល​កើតហេតុ​បើក​ចេញទៅ​បាត់។​

    រថយន្ត​ទី​២ ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-5296 បើកបរ​ដោយ​ឈ្មោះ ចាន់ វ៉ាន់​នី ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​ខូច​ស្រាល​)​។​

    រថយន្ត​ទី​៣ ម៉ាក​ហ្វ​ត​រិ​ន​ជ័រ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3213  (​សុំ​បំភ្លឺ​ឈ្មោះ​អ្នកបើកបរ​មិនបាន​) ខូចខាត​ធ្ងន់​។​

    រថយន្ត​ទី​៤ ម៉ាក​ឡិច​ស៊ី​ស (៤៧០) ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2C-7314 (​សុំ​បំភ្លឺ​ឈ្មោះ​អ្នកបើកបរ​មិនបាន​)​ខូចខាត​ធ្ងន់។​

    តាម​ការបំភ្លឺ​របស់​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​ថា រថយន្ត​ទី​១​បើក​ខាងមុខ​ដោយមាន​ការកកស្ទះ​ក៏​បន្ថយល្បឿន​ឈប់ ហើយ​រថយន្ត​ទី​២​បើក​មក​ឈប់​ខាងក្រោយ​។​

    ​ឯ​រថយន្ត​ទី​៣ ម៉ាក​ហ្វ​ត​ជ្រុល​ល្បឿន​មក​បុក​រថយន្ត​ទី​២​ពីក្រោយ​ពេញទំហឹង ហើយ​រថយន្ត​ទី​៤ (​ឡិច​ច​ស៊ី​ស​)​ បាន​ជ្រុល​ល្បឿន​មក​បុក​រថយន្ត​ទី​៣​ថែមទៀត បណ្តាល​ឱ្យ​ខូចខាត​ទាំងពីរ​ជា​ទម្ងន់​។​

    ក្នុង​ករណីនេះ​ប៉ូលិស​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​កសាង​សំណុំរឿង​តាម​នី​តី​វិធី៕

Untitled 1
adverise with khmeread
Loading ad ...