samsung-banner
adverise with khmeread

លោក Ronald Koeman ចង់យក Ross Barkley ប្តូរជាមួយ Sissoko របស់ Spurs

Barkley and sissoko

          គ្រូបង្វឹកក្លឹប Everton លោក Ronald Koeman ដូចជាអស់ការ​អត់ធ្មត់ជា​មួយ​នឹង​កីឡាករ Ross Barkley ហើយទើបលោក​ចង់​យកកីឡាកររូបនេះទៅប្តូរ​ជា​មួយ​ Moussa Sissoko របស់ក្លឹប Spurs។

          គ្រូបង្វឹក​រូបនេះ​ត្រៀម​នឹង​ប្រកាស​ថា Barkley លែង​មាន​អនាគត​នៅ​ពហុ កីឡាដ្ឋាន Goodison Park ទៀតហើយ។ គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះសង្ឃឹម​ថា នឹង​សម្រេចកិច្ច​ព្រមព្រៀង​ប្តូរ​ Barkley ជាមួយនឹង​កីឡាករ Sissoko របស់​ក្លឹប Spurs ។

          លោក Koeman ធ្លាប់បានព្យាយាម​ផ្ទេរ​ Sissoko កាល​ពី​ចុងរដូវក្តៅ​ ប៉ុន្តែ​ត្រូវ​ក្លឹប Spurs ដណ្តើម​យក​ទៅក្នុងតម្លៃ​៣០​លាន​ផោន​។ ទោះជាយ៉ាងណា លោក Koeman នៅ​តែ​ចាប់អារម្មណ៍​នឹងកីឡាកររូបនេះដើម្បីបន្ថែម​​ទៅក្នុងក្រុម​ជម្រើស​របស់លោក។ ចំណែកក្រុម Spurs ក៏បាន​តាមឃ្លាំ​មើល​ Barkley មួយ រយៈ​មក​ហើយដែរ ៕

adverise with khmeread

មតិយោបល់