samsung-banner
adverise with khmeread

លោក Arsene Wenger: Arsenal គ្មានការទិញកីឡាករបន្ថែមទៀតទេនៅពេលទីផ្សាទិញដូរកីឡាករមកដល់

Wenger

          ដោយថ្លែងនៅក្នុង​សន្និសីទកាសែត​មុន​ជំនួបរវាង​ក្រុម​​ Arsenal ​និង​ក្រុម​ West Brom គ្រូបង្វឹកក្រុម Arsenal លោក Arsene Wenger បាន​ចង្ហើបថា ក្រុម Arsenal នឹង​គ្មាន​ការផ្ទេរ​កីឡាករ​ថ្មី​ទេនៅ​ខែមករា​។

          នៅសល់មួយសប្តាហ៍ទៀតប៉ុណ្ណោះដែលទីផ្សារទិញដូរកីឡាករ​ពាក់​កណ្តាល​រដូវកាល​នឹងចាប់​បើក ​មាន​ការប៉ាន់ប្រមាណកាន់តែ​ខ្លាំង​ឡើង​ពីបញ្ហា​ក្លឹបនិង​កីឡាករ។ ប៉ុន្តែ​លោក​ ​Wenger បាន​ផ្តាច់ Arsenal ចេញពី​ការប៉ាន់​ប្រមាណ​ទាំង​នោះ​ដោយ​អះអាងថា លោក​មាន​ជម្រើស​គ្រប់គ្រាន់​ហើយ។

          បន្ទាប់ពីកីឡាករ Olivier Giroud បាន​វិលត្រឡប់​មក​ក្រុម​ជម្រើស​ដំ​បូង​វិញកាលពីពេលថ្មីៗនេះ លោក Wenger ក៏បាន​ប្រកាស​នៅក្នុងសន្និសីទ​កាសែត​ថា Welbeck ក៏បាន​ត្រឡប់​ចូល​ហ្វឹកហាត់ពេញលេញហើយដែរ។

          គ្រូបង្វឹករូបនេះបាននិយាយថា “​យើងមាន​ជម្រើស​គ្រប់គ្រាន់​។ យើង​គ្មាន​តម្រូវ​ការ​បន្ថែមទៀត​នៅ​ពេល​នេះ។ លោក Wenger​​ បន្តថា លោកក៏គ្មានការ​បារម្ភពីបញ្ហា​ខ្សែការ​ពារ​​របស់​ Arsenal ដែរ៕

adverise with khmeread

មតិយោបល់