អូស្ត្រាលី​ត្រៀមខ្លួន​ទទួល​អាកាសធាតុ​ក្តៅ ៤០ អង្សា​នៅ​រដូវរងា​នេះ​

    ​ទីក្រុង​ស៊ីដនី​កំពុង​ត្រៀមខ្លួន​ទទួល​កម្តៅថ្ងៃ​ដ៏​ក្តៅ​ក្នុង​សប្ដាហ៍​នេះ ខណៈដែល​សីតុណ្ហភាព​លើង​ដល់ ៤០ អង្សា​នឹង​មកដល់​អំឡុង​រយៈពេល ៦ ថ្ងៃ​រហូតដល់​ដាច់​ឆ្នាំនេះ​។​

​    ​សីតុណ្ហភាព​រំពឹង​ឡើងដល់ ៣៥ អង្សា​ក្នុង​ភាគ​ខាងលិច​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​ថ្ងៃស្អែក​នឹង​ឡើងដល់ ៣៦ អង្សា និង​ថ្ងៃ​ពុធ​ឡើងដល់ ៣៨ អង្សា​។​

​    ​អ្វីដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នោះ​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​ឡើងដល់ ៤១ មុន​ដល់​ថ្ងៃ​សុក្រ​ឡើងដល់ ៤៣ អង្សា ហើយ​នៅ​ថ្ងៃ​ចូលឆ្នាំ​សាកល​ចុះ​វិញ​ត្រឹម ៤០ អង្សា​។​

​    ​ដោយឡែក​វា​នឹង​ត្រជាក់​ទៅវិញ​នៅ​ភាគ​ខាងកើត​ទីក្រុង​ថ្ងៃនេះ និង​ថ្ងៃស្អែក ជាមួយនឹង​សីតុណ្ហភាព ២៩ អង្សា​នៅថ្ងៃនេះ​និង​ស្អែក និង ៣០ អង្សា​នៅ​ថ្ងៃ​ពុធ ប៉ុន្ដែ​កម្ដៅ​នឹង​ឡើងដល់ ៣៨ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង ៣៦ អង្សា​នៅ​ថ្ងៃ​សុក្រ​៕

ប្រភព៖បរទេស

722ef79a6c4c644b23e5f958e2703ad8
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...