adverise with khmeread 1024 yoon eun hye park shi hoo

ការចេញផ្សាយ​រឿង "After Love" ដែល​សម្ដែង​ដោយ Yoon Eun Hye និង Park Shi Hoo ត្រូវបាន​ពន្យារ​

​    ​អ្នកគាំទ្រ​តួ​សម្ដែង​លោក Park Shi Hoo និង នាង Yoon Eun Hye នឹងត្រូវ​រង់ចាំ​ទស្សនា​ខ្សែភាពយន្ត "After Love" យូរ​បន្ដិច​ដោយសារ​កា​រ​ពន្យារពេល​។​

​    ​រឿង​ដុំ "After Love" ដែលជា​រឿង​កូរ៉េ​និង​ចិន​សហការ​នឹង​គ្នា​ត្រូវបាន​ថត​ជាង​បួន​ខែ​នៅ​នៅ​ទីតាំង​ទាំង​ក្នុងប្រទេស​កូរ៉េ​និង​ចិន​។ រឿងនេះ​គ្រោង​ចាក់ផ្សាយ​តាម​រោងភាពយន្ត​ពាក់កណ្ដាល​ឆ្នាំទៅ តែ​ត្រូវ​លើក​យកមក​ផ្សាយ​នៅ​ឆ្នាំ​ថ្មី​នេះ​។ គោលដៅ​ចម្បង​នៃ​ខ្សែភាពយន្ត​នឹងត្រូវ​ចេញផ្សាយ​នៅ​ប្រទេស​កូរ៉េ ចិន និង ជប៉ុន​នៅពេល​តែមួយ ប៉ុន្ដែ​ថ្ងៃ​ដែល​ចេញផ្សាយ​មិនទាន់​ពិតប្រាកដ​នៅឡើយ​ទេ​។​

​    ​លោក Park Shi hoo នឹង​ត្រឡប់មក​ក្នុង​ខ្សែភាពយន្ត "After Love" នៅ​ប្រទេស​កូរ៉េ បន្ទាប់ពី​តួ​សម្ដែង​រូប​មានរឿង​អាស្រូវ​ទាក់ទង​នឹង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​ឆ្នាំ​២០១៣​។ រឿង​មួយ​នេះ​អាច​នឹង​ទាញយក​ប្រជាប្រិយភាព​ឡើង​ពី​អ្នកគាំទ្រ ហើយក៏​ជា​លើកដំបូង​នៃ​ការ​លេចមុខ​រូបគាត់​ឡើងវិញ​ផងដែរ ដោយ​រឿង​ចុងក្រោយ​របស់គាត់​គឺ​ថត​នៅ​ឆ្នាំ​២០១២​ក្នុង​ចំណងជើង​ថា "Cheongdam-dong Alice"​។ ប៉ុន្ដែ​មុននឹង​ការចេញមុខ​គាត់​ជាថ្មី​ក្នុង​ខ្សែភាពយន្ត "After Love" គាត់​នឹងត្រូវ​បង្ហាញមុខ​ក្នុង​រឿង "Neighborhood Hero" ជាមុនសិន​។​

​    ​ចំណែក​នាង Yoon Eun Hye ក៏​គ្រោង​ទាញ​ប្រជាប្រិយភាព​អ្នកគាំទ្រ​ពី​រឿង "After Love" ផងដែរ បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​លួច​ម៉ូត​សម្លៀកបំពាក់​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​របស់​ចិន "Goddess' Fashion"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់