បុរស​ចែវ​ទូក​អត់​ចេះអក្សរ​ម្នាក់នេះ​បាក់​ទឹកចិត្ត​ជាខ្លាំង​ពេល​អ្នកចេះដឹង​ចំអក​ឱ្យ​គាត់​! ពេល​ព្យុះ​មកដល់​ទើប​លោក​បណ្ឌិត​ដឹង​ប្រឹង​

    ​ថ្ងៃមួយ​មាន​អ្នកជំនាញ​អក្សរសាស្ត្រ​ម្នាក់​បាន​ទៅ​ជិះទូក​មួយ​ក្នុង​ទឹកទន្លេ ជាមួយនឹង​អ្នក​ចែវ​ទូក​មិនចេះ​អក្សរ​ម្នាក់​។ ដោយ​អាង​ខ្លួន​មានចំណេះដឹង​ជ្រៅជ្រះ​និង​មាន​អំណួត​នូវ​អ្វីដែល​ខ្លួន​មាន អ្នក​អក្សរសាស្ត្រ​រូបនោះ​បាន​សួរ​ទៅ​បុរស​ចែវ​ទូក​ថា "​តើ​លោក​ចេះអក្សរ​ទេ​?"​។​

​    ​បុរស​ចែវ​ទូក​នោះ​និយាយថា "​ខ្ញុំ​មិន​ធ្លាប់បាន​រៀន​ទេ​"​។​

​    ​អ្នក​អក្សរសាស្ត្រ​នោះបាន​និយាយ​ទៅវិញ​ថា "​អ៊ីចឹង​ពាក់កណ្ដាល​ជីវិត​របស់​អ្នកឯង​បាន​ខ្ជះខ្ជាយបាត់ទៅហើយ​"​។​

​    ​បុរស​ចែវ​ទូក​នោះ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​និង​មិន​និយាយ​អ្វី​ទាំងអស់​។​

​    ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ខ្យល់​បក់​មក ហើយ​មានទឹក​គួរ​កណ្តាលទន្លេ​។ ហើយ​បុរស​នោះបាន​សួរ​ទៅ​អ្នក​អក្សរសាស្ត្រ​ថា "​តើ​លោក​ចេះ​ហែល​ទឹក​ទេ​?"​។​

​    ​អ្នក​អក្សរសាស្ត្រ​រូប​នោះបាន​ឆ្លើយតប​ថា "​អត់​ចេះ​ទេ​!"​។​

​    ​បុរស​ចែវ​ទូក​បាន​និយាយ​ទៅវិញ​ថា "​ក្នុងករណីនេះ លោក​បណ្ឌិត​អក្សរសាស្ត្រ​ឯង ខ្ជះខ្ជាយ​ជីវិត​ត្រឹម​ហ្នឹងហើយ ដោយសារតែ​ទូក​កំពុង​លិច​ចូលក្នុង​ទឹក​គួច​ហើយ​លោក​"​។​

​    ​ន័យ​អប់រំ​៖ ធ្វើជា​មនុស្ស​កុំ​អំណួត​ពេក គ្មាន​នរណា​អស្ចារ្យ​រហូត​ទេ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់