samsung-banner
adverise with khmeread

យុវជន​ម្នា​ក់លោត​ពីលើ​អាគារ កម្ពស់​ជាន់​ទី ​៣ សម្លាប់ខ្លួន​ដោយសារ​សង្សារ​បែកចិត្ត ​(​មាន​វីដេអូ​)

5

    ភ្នំពេញ ៖ មាន​យុវជន​ជា​កម្មករសំណង់​ម្នាក់​បាន​លោត​ពីលើ​អាគារ​ជាន់​ទី​​ ៣ មកក្រោម បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​សល់​តែ​ដង្ហើម​ចង្រឹត ហើយ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​តែមាន​វិបត្តិ​ស្នេហា​សង្សារ​បែកចិត្ត។​

    ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១៥​នាទី​យប់​ថ្ងៃទី​២៥​ ធ្នូ ​ឆ្នាំ​២០១៦ ដែលជា​ថ្ងៃបុណ្យ​គ្រឹ​ស្ត​ស្មាស់ ស្ថិតនៅ​ផ្ទះ​សង់​ថ្មី​លេខ​២៧០ ​ជាន់​ទី​៣ ផ្លូវ​លេខ១៤៣​ កែង​ផ្លូវ​ព្រះសីហនុ សង្កាត់​អូឡាំពិក ខណ្ឌចំការមន​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា យុវជន​គិត​ខ្លី​ឈ្មោះ ផាត់ ផា​រី អាយុ​២២​ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់​ខាងលើ របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត។ ​បើតាម​មិត្ត​ភក្តិ​ ផាត់ ផា​រី បំភ្លឺ​ប្រាប់​ប៉ូលិស​ថា មូលហេតុ​ដែល​យុវជន​រូបនេះ​លោត​សម្លាប់ខ្លួន​ដោយសារតែ​តូចចិត្ត​សង្សារ​បែកចិត្ត ហើយ​បាន​លោត​ចុះក្រោម​ចំ​កន្លែង​លក់​មីឆា​ពេលយប់​បណ្តាលឱ្យ​ផ្អើល​ឈុ​ល​តែម្តង៕

 

adverise with khmeread

មតិយោបល់