តៃកុង​ឡាន​លោក​អភិបាលរង​ខេត្តកណ្តាល ​ស្រវឹងស្រា​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​គូ​ជម្លោះ ​(​មាន​វីដេអូ​)

    កណ្តាល ៖ មន្ត្រីប៉ូលិស​ខេត្តកណ្តាល​ម្នាក់​ឈ្មោះ​ អ៊ឹង សែ ​អាយុ​៤៦​ឆ្នាំ និង​ជា​តៃកុង​ឡាន​លោក​អភិបាលរង​ខេត្តកណ្តាល ស្នាក់នៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​មួយ​ចំអិន​កំ​ពឹស រួច​ដោះលែង​ទៅវិញ​ខណៈ​មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់លើ។​

    កម្លាំង​អា​វុធ​ហត្ថ​បាន​ឃាត់ខ្លួន​និង​ដក​បាន​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​រ៉ូឡូ ​និង​គ្រាប់​៥​គ្រាប់ ​​ខណៈដែល​គាត់​ផឹកស្រា​បៀរ​ ​អស់​ ៦​ កំប៉ុង​ហើយ​បាន​ទាស់​ពាក្យសំដី​គ្នា​ក្នុង​វង់​ផឹក​ស៊ី​កាលពី​រសៀល​ថ្ងៃទី​២៥ ​ឆ្នូ​ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ក្រោម​ការ​គំរាម​បាញ់សម្លាប់​ពី​ខ្មាន់កាំភ្លើង​ខាងលើនេះ​ឈ្មោះ​ ហុក សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​នៅ​ភូមិ​កើតហេតុ​ខាងលើ​មុខរបរ​កសិករ​។​

    ប្រភពព័ត៌មាន​បន្តថា ឈ្មោះ ​អ៊ឹង សែ ជា​មន្ត្រីប៉ូលិស​ខាងលើនេះ​អាង​អំណាច​លោក​នៃ ​ចារី អភិបាលរង​ខេត្ត តែងតែ​បង្កបញ្ហា​ជាមួយ​អ្នកភូមិ​ជា​ញឹកញាប់​ សូម្បីតែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​រករឿង​ដែរ។ មួយ​មាត់​ណា​ក៏​យកឈ្មោះ​លោក​អភិបាលរង​មក​ប្រើ ធ្វើឱ្យ​ពលរដ្ឋ​ក្នុងភូមិ​ខ្លប ខ្លាច​ ភ័យព្រួយ​យ៉ាងខ្លាំង។​

    ក្នុង​កណី​ខាងលើនេះ សមត្ថកិច្ច​មិន​ហាន​ចាត់ការ​ក៏ដោយ​សារ​មាន​ខ្សែ​អ្នកធំ​ការពារ​បានធ្វើឱ្យ​ឈ្មោះ អ៊ុង សែ​ ដើរ​បង្ករ​អុក​ឡុ​ក​ក្នុងសង្គម យក​កាំភ្លើង​ដើរ​ភ្ជង់ ​និង​គំរាម​បាញ់សម្លាប់​ថែមទៀត។​

    ជុំវិញ​ករណីនេះ នៅ​ពុំទាន់​ការ​ស្រាយ​បំភ្លឺ​ពី​លោក​នៃ ចារី អភិបាលរង​ខេត្តកណ្តាល​នៅឡើយ, ខ្មែរ​រីដ​រង់ចាំ​បំភ្លឺ​គ្រប់ពេលវេលា៕


Unnamed %281%29
adverise with khmeread
Loading ad ...