ស្ងាត់ៗ​តារា​សម្តែង​កូរ៉េខាងត្បូង​នាង Hari Won រៀបការ​ជាមួយ​តារា​កំប្លែង​វៀតណាម Tran Thanh

    ​បន្ទាប់ពី​ទាក់ទង​គ្នា​អស់​មួយឆ្នាំ​លោក Tran Thanh និង​តារាភាពយន្ត​កូរ៉េនិងជាតារាចម្រៀង​នាង Hari Won បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ថ្ងៃទី ២៥ ធ្នូ​ម្សិលមិញ​នេះ​។​

​    ​នេះ​អាចជា​ដំណឹង​ល្អ​មួយ​នៅ​ចុងឆ្នាំ​សម្រាប់​អ្នកគាំទ្រ ដែល​តារាចម្រៀង​កូរ៉េ​កាត់​វៀតណាម​នាង Hari Won និង​តារា​កំប្លែង​លោក Tran Thanh រៀបការ​នឹង​គ្នា​។​

​    ​រូបភាព​ជាច្រើន​បង្ហាញ​ពី​ទេពអប្សរ​ចុះមក​ក្នុង​ពិធីមង្គលការ​លាយឡំ​នឹង​បទ​ភ្លេង និង​មាន​ទស្សនិកជន​អមដំណើរ​យ៉ាង​អស្ចារ្យ​បំផុត​។​

​    ​ថ្វីបើ​ក្នុង​ពី​ធី​មង្គលការ​នោះ​ខាង​កូនកំលោះ​ហៅភ្ញៀវ​តែ ៣០០ នាក់​ក៏ពិតមែន តែ​កូនកំលោះ​បានរៀបចំ​កម្មវិធី​នោះ​យ៉ាង​ល្អិតល្អន់ និង​ហៅ​តែ​ភ្ញៀវ​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ក្នុងសង្គម​ប៉ុណ្ណោះ​។​

​    ​ដោយឡែក​សម្រាប់​ឈុត​កូនក្រមុំ​វិញ​ត្រូវបាន​រចនា​ឡើង​ដោយ​លោក Chung Thanh Phong ជា​រចនា​ម៉ូដ​សម្លៀកបំពាក់​ល្បី​មួយ​នៅ​វៀតណាម​ទៀតផង​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...