samsung-banner
adverise with khmeread

តោ​ញី​ជាប់​ច្រ​វ៉ា​ក់ ២០ ឆ្នាំ​ទីបំផុត​ត្រូវបាន​ដោះលែង​! ប្រតិកម្ម​របស់​វា​ពិតជា​មិនអាច​កាត់ថ្លៃ​បាន តែ​អកុសល​ម​ច្ចរាជ​មក​ប្រល័យ​វា​ទាល់តែ​បាន​

1

    ​បន្ទាប់ពី ២០ ឆ្នាំ​ដោយ​ការបង្ខំ​ឱ្យ​សម្ដែង​សៀក​ឱ្យ​ក្រុម​សៀក​ប៉េ​រូ​មួយ តោ​ញី​ឈ្មោះ Mufasa បាន​ត្រឡប់​ទៅ​ភ្នំ​វិញ​មាន​សេរីភាព​ពី​ការជាប់​ច្រ​វ៉ា​ក់​។​

​    ​ក្នុងប្រទេស​ប៉េ​រូ សត្វព្រៃ​យកមក​សម្ដែង​សៀក​ត្រូវបាន​ហាមឃាត់​។ យ៉ាងណាមិញ សៀក​ភាគច្រើន​មិនបាន​គោរព​តាមច្បាប់​នោះទេ នៅពេល​ច្បាប់​នេះ​អនុម័ត ហើយ​ក្រុម​សៀក​ជាច្រើន​នៅតែ​ផ្គើន និង​បន្ត​រក្សា​សត្វព្រៃ​ដើម្បី​យកមក​សម្ដែង​សៀក​ថែមទៀត​។​

​    ​ដោយសារ​មូលហេតុ​នេះ Mufasa បានធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ​រៀងរាល់ថ្ងៃ​ជាមួយនឹង​ច្រ​វ៉ា​ក់ជាប់​ក​ក្នុង​ទ្រុង​។​

​    ​យ៉ាងណាមិញ អង្គការ​អភិរក្ស​សត្វ​ព្រៃ​អន្តរជាតិ (ADI) មិនបាន​បណ្ដោយឱ្យ​រឿងនេះ​កើតឡើង​នោះទេ ដោយ​បង្ហាញ​ពី​ការដោះស្រាយ​បញ្ហា​យ៉ាង​អស្ចារ្យ​ទៅលើ​ក្រុម​ទាំងនោះ​។​

​    ​ដោយសារ​អង្គការ​នេះ​ចូលមក​អន្តរាគមន៍ Mufasa ក្លាយជា​សត្វ​តោ​ញី​ចុងក្រោយ​ត្រូវបាន​សង្គ្រោះ​ពី​ក្រុម​សៀក​ទាំងនោះ​។​

​    ​ទីបំផុត Mufasa មាន​សេរីភាព​ពី​ច្រ​វ៉ា​ក់ក​និង​ចូលទៅក្នុង​ព្រៃ​ប៉េ​រូ​វិញ ហើយដោយ​សារ​ពេញ​មួយជីវិត​របស់​តោ​ញី​នេះ​នៅតែ​ក្នុង​ទ្រុង វា​មើលទៅ​ឡើង​ស្គម​ដូច​តោ​បាក់​ទឹកដោះ​អ៊ីចឹង​។​