ចាប់បាន​មេ​កន្ទុយលេខ​ម្នាក់​បាន​ត្រឹម​អប់រំ​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកំពង់ឆ្នាំង​បាន​ឃាត់​មេ​កន្ទុយលេខ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៥ ​ធ្នូ ​២០១៦ ​នៅ​ចំណុច​នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ​ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ  ករណីលេងល្បែង​ស៊ី​សង កន្ទុយលេខ​។​

    ជា​លទ្ធផល​ប៉ូលិស​ឃាត់​ជន​ស​ង្ស័យឈ្មោះ ​រុណ ចាន់ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ ជាតិ​​ខ្មែរ​នៅ​ភូមិ​ក្តុល ឃុំ​ក្តុលសែន​ជ័យ ស្រុក​ទឹកផុស ​ខេត្ត​កំពង់ឆ្នាំង​ និង​រឹបអូស បាន​ម៉ា​ស៊ីន​គិត លេខ​០១​គឿង​,​ ក្រដាស​កន្ទុយ លេខ​ចំនួន​០៧​សន្លឹក, ​លុយ​ចំនួន ​៣៨.០០០ ​រៀល ហើយធ្វើ​ការអប់រំ​ឈប់ លេង ល្បែងស៊ីសង​បន្តទៀត​៕

15749084 1228295470590659 1432551081 o adverise with khmeread

មតិយោបល់