ចាប់​មនុស្ស​ប្រុស​ស្រី​៦នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ប៉ូលិស​បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​កាលពី​ថ្ងៃទី​២៦ ​ធ្នូ ​២០១៦​ វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ព​ញ​ឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ចំនួន​០៦​នាក់​ដែល​ឃាត់ខ្លួន​គឺ​ ១-​ឈ្មោះ ម៉ាន គ្រី​យ៉ើ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ​មុខរបរ​មិន​ពិតប្រាកដ (​ហើយ​គឺជា​មុខសញ្ញា​សកម្ម​ជួ​ញ​ដូរ​ក្នុង​មូលដ្ឋាន​ផង) ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​, ២-​ឈ្មោះ សេង ​រ៉ូ​ហា្វ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុន​របរ​មិន​ពិតប្រាកដ នៅ​ភូមិ​កើតហេតុ (​ឃាត់ខ្លួន), ៣-​ឈ្មោះ ម៉ាន ​ផល្លា អាយុ​២២​ឆ្នាំ នៅ​ភូមិ​កើតហេតុ (​ឃាត់ខ្លួន), ៤-​ឈ្មោះ ម៉ាន ​ហាំ​សះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកឡាន នៅ​ភូមិ​កើតហេតុ (​ឃាត់ខ្លួន), ៥-​ឈ្មោះ លី​ ​ហ្វី​ម៉ាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​កើតហេតុ (​ឃាត់ខ្លួន)​ និង​៦-​ឈ្មោះ ស៊ុន​ សុភា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ខេត្តកណ្តាល (​ឃាត់ខ្លួន)​។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១៧​កញ្ចប់​(ធំ​០១.​កណ្តាល​០៤.​មធ្យម​០២.​អាតូច​១១​កញ្ចប់)​,​ ជញ្ជីង​សំរាប់​ថ្លឹង​០២, ដាវ​០១​ និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនធំ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តកណ្តាល និង​ប៉ុស្តិ៍​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ​កំពុង​ធ្វើ​សកម្ម​ភា​ញ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ។​

    បន្ទាប់មក​កម្លាំង​ជំនាញ​ទាំងអស់​ចុះ​ធ្វើការ​ឡោមព័ទ្ធ ឃាត់ខ្លួន​និង​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​និង​វត្ថុតាង​ដូចខាងលើ​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

Unnamed %282%29
adverise with khmeread
Loading ad ...