ផ្អាក​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​នៅ​ហាណូយ​ក្រោយ​វះកាត់​ស្លាប់​អ្នកជំងឺ​ពីរ​នាក់​ក្នុងពេល​ដំណាលគ្នា​

    ​រាល់​ការវះកាត់​ទាំងអស់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្រុង​ហាណូយ​ត្រូវបាន​បញ្ឈប់ បន្ទាប់ពី​អ្នកជំងឺ​ពីរ​នាក់​ស្លាប់​ក្រោម​ថ្នាំ​សណ្តំ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​វះកាត់​។ នេះ​បើតាម​អត្ថបទ​មួយ​ចេញផ្សាយ​លើ​វេ​ប​សាយ Tuoitrenews កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​ធ្នូ​។​

​    ​នាយកដ្ឋាន​សុខាភិបាល​ក្រុង​កាលពី​ថ្ងៃអាទិត្យ​និយាយថា ក្រុមអធិការកិច្ច​កំពុងធ្វើការ​ជាមួយ​ប៉ូលិស​ដើម្បី​ស៊ើបអង្កេត​ករណី​ជាប់ទាក់ទង​នានា​ផ្នែក​វេជ្ជសាស្ត្រ ដែល​នាំទៅដល់​ករណី​ស្លាប់​អ្នកជំងឺ​ពីរ​នាក់​នៅ​មន្ទីរពេទ្យ Tri Duc General Hospital ក្នុង​សង្កាត់ Hai Ba Trung ។​

​    ​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​នោះ​គឺជា​មន្ត្រីប៉ូលិស ឈ្មោះ P អាយុ ៣៧ ឆ្នាំ ចំណែកឯ​ម្នាក់ទៀត​ឈ្មោះ T អ្នកក្រុង​ហាណូយ​អាយុ ៣៤ ឆ្នាំ​មកពី​សង្កាត់ Phu Xuyen​។​

​    ​ឈ្មោះ P បាន​បញ្ជូនមក​មន្ទីរ​ពេទ្យវះកាត់​ពក​ក និង​ឈ្មោះ T វះកាត់​សាច់​បំពង់ក​។ 

​    ​អ្នក​ទាំងពីរ​មាន​បញ្ហា​ក្រោយ​ចាក់​ថ្នាំ​សន្លប់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ធំ​ក្នុង​ក្រុង​ហាណូយ Bach Mai Hospital ដើម្បី​សង្គ្រោះបន្ទាន់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរពេទ្យ​ឯកជន​នោះ​។ 

​    ​អ្នក​ទាំងពីរ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​ពេទ្យ​ធំ ហើយ​ឥឡូវ​ក្រុមអធិការកិច្ច​កំពុង​ស៊ើបអង្កេត​សាកសព​ដើម្បី​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​ដែល​បង្ក​ឱ្យស្លាប់​អ្នកជំងឺ​ទាំងពីរ​៕

ប្រភប៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់