ក្តៅគគុក​ពេញ Facebook! អ្នកទទួល​បម្រើ​វង់ភ្លេង​ខ្មែរ​និង​កាត់សក់ មិន​គោរព​សន្យា​ផ្តល់​សេវា​ជូន​សម្អាងការ ធ្វើឱ្យ​ពិធី​រៀបការ​គេ​ស្ងាត់​ដូច​បុណ្យផ្កា​សាលាឆទាន​

    ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ម្ចាស់​សម្អាងការ​មួយ​បាន​លាតត្រដាង​អំពី​ការបកស្រាយ និង ភស្តុតាង​ទាក់ទង​នឹង​ជម្លោះ​មិនគួរ​កើតឡើង​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី ២៥ ធ្នូ ដែល​ធ្វើឱ្យ​ផ្អើល​ពេញ​បណ្តាញ​សង្គម Facebook​។

​    ​ភស្តុតាង​ដែល​លោកស្រី​ម្ចាស់​សម្អាងការ "​ច​ន្ធូ​មង្គល​" បង្ហាញ​នោះ​គឺ​វិក្កយបត្រ ទទួល​លុយ​កក់​ចំនួន ៥០ ដុល្លារ ដែលជា​ការព្រមព្រៀង​គ្នា​មួយ​ជាមួយ​ក្រុម​វង់ភ្លេង​ខ្មែរ និង​កាត់សក់​ដើម្បី​បម្រើសេវា​លេងភ្លេង និង​កាត់សក់​ជូន​សម្អាងការ​នេះ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦​។ 

​    ​ប៉ុន្តែ​ជាក់ស្តែង ពេល​ថ្ងៃ​កំណត់​បានមក​ដល់ មិនឃើញ​មាន​វង់​ភ្លេងខ្មែរ​ទៅដល់​ទីតាំង​កម្មវិធី​ម​ង្គ​ការ ដូចដែល​បាន​ព្រមព្រៀងគ្នា​ឡើយ​។ តាម​សារ​សំឡេង​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម កំលោះ​សង្ហា ដែលមាន​គណនី Facebook ឈ្មោះ "​កូន​ហេង ភ្លេងខ្មែរ​" បាន​បញ្ចេញ​នូវ​កំហឹង និង​សម្តី មិន​សមរម្យ​ជាច្រើន​ដាក់​ម្ចាស់​សម្អាងការ ថែមទាំង​ស្តីបន្ទោស​ថា នេះ​ក៏ដោយ​សារ​ម្ចាស់​សម្អាងការ​មិនបាន​ទូរ​សព្ទ​ទៅ​បញ្ជាក់ ឬ​រំលឹក​គាត់​ជាមុន​។​

​    ​ដោយ​ឃើញ​រឿង​ហួសចិត្ត​បែបនេះ​នៅលើ Facebook មាន​អ្នកលេង​បណ្តាញ​សង្គម Facebook ជាច្រើន​បាននាំគ្នា​ជួយ​បញ្ចេញយោបល់​ម្នាក់​មួយ​នៅក្នុង​ប្រអប់ Comment ដោយ​ភាគច្រើន​គឺ​យល់ថា ភាគី​ខាង​វង់ភ្លេង​ខ្មែរ​មិនមាន​ទំនួល​ខុសត្រូវ និង​សម្តី​អាក្រក់​មិន​សមជា​អ្នក​ច្រៀង​ជូនពរ​កូន​ក​ម្លោះ​ក្រមុំ​ទេ​។ 

​    ​អ្នកលេង Facebook ខ្លះ​បាន​លើកឡើងថា "​ការទទួល​លុយ​កក់​គេ​ហើយ គួរតែ​កត់ចំណាំ​ការងារ​ខ្លួន​ហើយ បើ​គេ​មិន​ទូរស័ព្ទ​មក​ទេ ហេតុអ្វី មិន​ទូរ​សព្ទ​ទៅ​សួរ គេ​ទៅ​? ហើយ ការធ្វើ​បែបនេះ ជាការ​បង្ហាញ​ពី​ការមិន​ទទួលខុសត្រូវ​ទាំងស្រុង​ដែល​ធ្វើឱ្យប៉ះពាល់​កិត្តិយស និង គុណភាព​របស់​សម្អាង​ការ​គេ​"​។ 

​    ​ដោយឡែក បើតាម​ការបកស្រាយរ​បស់ កំលោះ សង្ហា ឈ្មោះ កូន​ហេង ភ្លេងខ្មែរ ដែល​ធ្វើការ Live ផ្ទាល់​ភ្លាមៗ​ដើម្បី តប​ទៅ ម្ចាស់​សម្អាង​ដែល​បាន​ផុស​សារ​សំឡេង​នោះ បាន​ចោទប្រកាន់​ទៅ​ម្ចាស់​សម្អាងកា​រថា "​មិនបាន​ទូរ​សព្ទ​ទៅប្រាប់​ទីតាំង ហើយ​ទំរាំ​តែ​ទូរស័ព្ទ​មក គឺ​ម៉ោង ៦​កន្លះ​ព្រឹក​ទៅហើយ តើ​ឱ្យ​គាត់​ទៅ​ដើរ​ប្រមូល​ដៃ​ភ្លេង​ពី​ណា​មក​ទាន់​?"​។​

​    ​សូម​ស្តាប់ សារ​សំឡេង និង​ការបកស្រាយ របស់ ភាគី ទាំង​២ ហើយ ជួយ​គិតថា​តើ​អ្វី​ជា​បញ្ហា ពិតប្រាកដ ជាដើម​ទង​ដែល​ធ្វើឱ្យ​ពិធីមង្គលការ​គេ​ទាំងមូល​មិនមាន​វង់ភ្លេង​ខ្មែរ​??៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត