អាល្លឺម៉ង់​ជម្លៀស​ប្រជាជន​រាប់ម៉ឺន​នាក់​ចេញពី​ទីក្រុង ដើម្បី​កាយ​យក​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​ទម្ងន់​ជិត ២ តោន​

    ​ប្រជាជន​ជាង ៥០.០០០ នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​មួយ​ក្នុង​ភាគខាងត្បូង​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃបុណ្យ​ណូអែល បន្ទាប់ពី​គ្រាប់បែក​ជំនាន់​សង្គ្រាមលោក​ទី​ពីរ​ទម្ងន់ ១,៨ តោន​ត្រូវបាន​រកឃើញ​។​

​    ​គ្រាប់បែក​នោះ​ត្រូវបាន​រកឃើញ​កាលពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង Augsburg អំឡុង​ការងារ​សាងសង់​មួយ​នៅក្រោម​កន្លែង​ចត​ឡាន​។​

​    ​តំបន់​ជម្លៀស​មាន​រង្វង់ ១,៥ គីឡូម៉ែត្រ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ២៥ ខែធ្នូ​នេះ​ដោយ​រួមបញ្ចូល​ទាំង​គ្រួសារ​ប្រមាណ ៣២.០០០ និង​ប្រជាជន​ចំនួន ៥៤.០០០ នាក់​។​

​    ​ប្រជាជន​ត្រូវបាន​ប្រាប់​ឱ្យ​ចាក​ចេញពីផ្ទះ​នៅវេលា​ម៉ោង ១០ យប់ ថ្ងៃបុណ្យ​ណូអែល ២៥ ធ្នូ ហើយ​គេ​បានរៀបចំ​មណ្ឌល​ជម្លៀស​នៅតាម​សាលារៀន និង​កន្លែង​ហាត់ប្រាណ​។​

​    ​នៅត្រឹម​ម៉ោង ៧ ព្រឹក ទំព័រ​ផ្លូវការ​របស់​ទីក្រុង​បានប្រកាសថា គ្រាប់បែក​នោះ​ត្រូវបាន​ដោះ​បាន​ជោគជ័យ ហើយ​ការជម្លៀស​បានបញ្ចប់​ជា​ស្ថាពរ​៕

ប្រភព៖CNN

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់