ប្រជាជន​ស៊ី​រី​រួមទាំង​កុមារកំព្រា​ជាច្រើន​នាក់​រៀបចំ​បុណ្យ​ណូអែល​នៅ​វិហារ​ត្រូវ​គ្រាប់ផ្លោង​បាក់បែក​មួយ​នៅ​ក្រុង​អា​ឡេ​ប៉ូ

​    ​អ្នក​កាន់សាសនា​គ្រិស្ត​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ ប្រទេស​ស៊ី​រី​បាន​ចូលរួម​ពិធីបុណ្យ​ណូអែល​បន្ទាប់ពី​កងទ័ព​លោក​ប្រធានាធិបតី បា​សា​អាល់​អាសាដ បាន​គ្រប់គ្រង​អតីត​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​នេះ​។​

​    ​វិហារ​ចំណាស់ Saint Elias Cathedral (​កសាង​ក្នុង​ឆ្នាំ ១៨៧៣) ជាមួយ​ដំបូល​បាក់​រលំ​ដោយសារ​គ្រាប់​រ៉ុក្កែត បានទទួល​ពិធីបុណ្យ​ណូអែល​ជា​លើកដំបូង​ក្នុង​រយៈ​ប្រាំ​ឆ្នាំ​មកនេះ​។​

​    ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​សកម្ម​យុទ្ធ​ជាង ៤.០០០ នាក់​បាន​ចាក​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង​អា​ឡេ​ប៉ូ នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការបើកផ្លូវ​សម្រាប់​កងទ័ព​ស៊ី​រី​កាន់កាប់​ទីក្រុង​វិញ​។​

​    ​ការបាត់បង់​ទីក្រុង​អា​ឡេ​ប៉ូ​ភាគ​ខាងកើត​បង្ហាញ​ពី​បរាជ័យ​ដ៏​ធំ​របស់​ក្រុម​ឧទ្ទាម​ស៊ី​រី​ជាង​ប្រាំ​ឆ្នាំ​នៃ​សង្គ្រាម​ស៊ី​រិល និង​ជា​ជ័យជម្នះ​ដ៏​ធំ​របស់លោក​ប្រធាន​ធិបតី បា​សា​អាល់​អាសាដ ដែល​បាន​ស្ថិតនៅ​ថ្ងៃបុណ្យ​ណូអែល​និង​បាន​ជួប​ជាមួយ​កុមារកំព្រា​នៅ​វិហា​បាក់បែក​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត