ថ្នាំ​អង់​ទី​ប៊ី​អូ​ទិ​ក​ធម្មជាតិ​នេះ​អាច​សម្លាប់​មេរោគ​ក្នុង​ប្លោកនោម និង​តម្រងនោម ដូច​លេបថ្នាំ​ពេទ្យ​ដែរ​

    ​ការ​រលាក​ប្លោកនោម​គឺជា​ការឆ្លង​បាក់តេរី​មួយ​ឈ្មោះថា E.Coli ដែល​អាច​បណ្ដាលឱ្យ​កើត​បញ្ហា​មួយ​ហៅថា រោគ​រលាក​ប្លោកនោម​។ បាក់តេរី​នេះ​ពិបាក​នឹង​ប្រឆាំង​វា​ណាស់ ហើយ​ភាគច្រើន​ត្រូវតម្រូវ​ឱ្យ​ទៅរក​វេជ្ជបណ្ឌិត​ព្យាបាល​។ រោគសញ្ញា​របស់​ជំងឺ​រលាក​ប្លោកនោម​គឺ​នោម​ក​ឈឺ មាន​អារម្មណ៍​ក្រហាយ​ពេល​កំពុង​នោម ឈឺ​ក្រោម​ខ្នង នោម​មាន​ឈាម និង​វិលមុខ​។ ហើយ​ការឆ្លង​មេរោគ​តម្រងនោម​ក៏​ដូចគ្នានេះដែរ​។​

​    ​ចាប់ផ្ដើម​លាង​សម្អាត​តម្រង់​នោម​និង​ប្លោកនោម​របស់​អ្នក​ជាមួយ​វិធី​ផ្សំ​ថ្នាំ​អង់​ទី​ប៊ី​អូ​ទិ​ក​ធម្មជាតិ ខាងក្រោម​នេះ​៖
​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចឆ្មា​ជិត​សំបក​រួច ២៥០ ក្រាម​
​    ​- ឫស​ជីរវ៉ាន់ស៊ុយ ២៥០ ក្រាម​
​    ​- ទឹកឃ្មុំ ២៥០ ក្រាម​
​    ​- ប្រេង​អូ​លីវ ២០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ផ្សំ​និង​ប្រើប្រាស់​
​    ​ហាន់​ជីរវ៉ាន់ស៊ុយ បន្ទាប់មក​លាយ​គ្នា​ជាមួយនឹង​គ្រឿងផ្សំ​ដទៃទៀត​ចូលគ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​។ បន្ទាប់មក​ដាក់​វា​ក្នុង​កែវ​មាន​គម្រប​បិទ​ជិត និង​រក្សាទុក​ក្នុង​ទូទឹកកក​។​

​    ​ទទួលទាន​មួយ​ស្លាបព្រា​បាយ​រៀងរាល់​ព្រឹក មុនពេល​បាយ ហើយ​ត្រូវ​ប្រាកដថា​ទឹកឃ្មុំ​សុទ្ធ ១០០ ភាគរយ​។ ក្រៅពីនេះ​អ្នក​ត្រូវ​ផ្អាក​ការបរិភោគ​សូកូឡា និង​កាហ្វេ​។ អស់​មួយឈុត​នេះ ត្រូវ​ទៅពិនិត្យ​មើលជំងឺ​ម្ដង​ដើម្បី​មើល​ស្ថានភាព​ជំងឺ​ល្អប្រសើរ​ឬ​នៅ​៕

Aa adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់