នារី​វ័យក្មេង​នៅ​កុលសម្ព័ន្ធ Chin ក្នុង​មី​យ៉ាន់​ម៉ា​ត្រូវ​បង្ខំ​សាក់​រូប​លើ​មុខ និង​ពាក់​ក្រវិល​ធំ​យ៉ាង​ព្រៃផ្សៃ​ដើម្បី​ហេតុផល​មួយ​មុខ​គត់​

    ​នៅ​តំបន់​ខ្ពង់រាប​មួយ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​គឺមាន​ប្រជាជន​កុលសម្ព័ន្ធ​មួយ​ហៅថា Chin កំពុង​រស់នៅ​តាម​ប្រពៃណី​បែប​ព្រៃផ្សៃ​រហូតមកទល់​សព្វ​ថ្ងៃ​។ 

​    ​នៅពេល​ពួកគេ​មាន​អាយុ ១២ ទៅ ១៤ ឆ្នាំ ស្ត្រី​វ័យក្មេង​ទាំងនេះ​បាន​សាក់​រូប​លើ​មុខ​ក្នុង​ដំណើរការ​ចាក់​សាក់​ដ៏​ឈឺ​ពឺត​ផ្សា​បំផុត ដែល​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ​ទម្រាំ​សាក់​រូប​ទាំងនោះ​រួច​។ 

​      ផ្អែក​តាម​ដំណើររឿង​ព្រេង​របស់​កុល​សម្ព័ន្ធ​នេះ ប្រពៃណី​ចាក់​សាក់​បានចាប់ផ្តើម​ឡើង​ដើម្បី​ធ្វើឱ្យ​ស្ត្រី​មុខ​អាក្រក់​រហូតដល់​ថ្នាក់​ស្តេច​បុរាណ​ដែល​ចង់បាន​ស្រីស្នំ​លែង​ចង់បាន​ពួកនាង​។​

​    ​ប្រពៃណី​នេះ​បាន​បន្ត​ដល់​ទសវត្សរ៍ ១៩៦០ នៅពេល​រដ្ឋាភិបាល​បញ្ឈ​ប់​សកម្មភាព​ព្រៃផ្សៃ​នេះ ប៉ុន្តែ​ស្ត្រី​ចំណាស់​នៅតែ​រស់នៅ​ជាមួយ​ស្នាម​សាក់​ពេញមុខ​ដដែល​។ ពួកគេ​ក៏​ពាក់​ក្រវិល​យក្ស ដើម្បីឱ្យ​ស្បែក​យារ​អាក្រក់​មើល​ផងដែរ​។ 

​    ​រូបភាព​ក្រុម​កុលសម្ព័ន្ធ​ទាំងនេះ​ត្រូវបាន​ថត​ដោយ​ជាង​ថតរូប​និង​ជា​អ្នកជំនាញ​ខាង​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត លោក Teh Han Lin ពេល​លោក​ធ្វើដំណើរ​ទៅ​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ​៕ 

ប្រភព៖បរទេស

adverise with khmeread