កំពូល​តារា​បង្ហាញ​ម៉ូត Kendall Jenner ត្រូវបាន​ជ្រើសរើស​ថត​ក្នុង​ប្រក្រតិទិន Christmas Day របស់​ទស្សនាវដ្ដី LOVE ក្នុង​ឈុត​ស្តើង​ឆ្លុះ​សាច់​

    ​នាង Kendall Jenner ត្រូវបាន​ជ្រើសរើស​ឱ្យ​សម្តែង​នៅក្នុង​ប្រក្រតិទិន Christmas Day របស់​ទស្សនាវដ្ដី LOVE​។​

​    ​នៅ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ តារា​ម៉ូ​ដែល​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​ពាក់អាវ​ទ្រនាប់​ដ៏​ស្តើង​រហៀរ​ដែល​បិទបាំង​រាងកាយ​របស់​នាង​តែ​បន្តិច​ប៉ុណ្ណោះ​។ នាង​បាន​ពាក់​វា​ជាមួយ​ខោ​ដល់​ចង្កេះ​ដែល​បង្ហាញ​ពី​រាង​ដ៏​ស្វ៊ែ​ល​របស់​នាង​។​

​    ​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​ទស្សនាវដ្ដី LOVE ហៅ​តារា​ល្បីៗ​ឱ្យ​សម្តែង​ក្នុង​ប្រក្រតិទិន​ប្រចាំ​ខែធ្នូ​រៀងរាល់ឆ្នាំ​របស់ខ្លួន ព្រោះ​កាលពី​ដើមខែ​នេះ​គេ​ឃើញ​នាង Gigi Hadid និង​តារា​ជាច្រើន​ក៏​រួម​សម្តែង​ផងដែរ​៕

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...