នរកសុទ្ធ! ទាត់​ឪពុកមួយ​ជើងនៅផ្ទះមិនអស់ចិត្ត ពេលបញ្ជូនទៅប៉ុស្ដិ៍ដាល់​មួយ​ដៃប៉ោង​ភ្នែកទៀត

    កណ្តាល ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​នា​ថ្ងៃទី​២៦​ ធ្នូ ​២០១៦​ វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ព្រែក​ដូង ​ឃុំ​កំពង់ស្វាយ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល គឺ​កូន​វាយ​ឪពុក​ខណៈពេល​ចូល​ឃាត់​កំពុង​ដុតបំផ្លាញ​ខោអាវ​ឆេះ​ដល់​រនាប​ផ្ទះ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ (​ជា​ឪពុក​)​ ឈ្មោះ ​ហែម ឡាំង​ ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ចំណែក​ជនល្មើស (​ជា​កូនបង្កើត​) ​ឈ្មោះ​ ហែម ចិ​ត្ភ្រា ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ ​ជន​ជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ព្រែក​ដូង​ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា ដំបូង​ជន​លើ្ម​សបាន​ផឹកស្រា​ស្រវឹង​រួច​រករឿង​អុកឡុក​នៅក្នុង​ផ្ទះ។ ​បន្ទាប់មក​ជនរងគ្រោះ​ជា​ឪពុក​បង្កើត បាន​ទៅ​ឃាត់​កុំឱ្យ​ឡូឡា តែ​ត្រូវ​ជនល្មើស​ទាត់​មួយ​ជើង​រួច​ច្រាន​ទ្រូង​ថែមទៀត។​

    បន្ទាប់មក​ជនល្មើស​បាន​ទៅ​កាត់​ខ្សែភ្លើង និង​យក​ខោអាវ ដុត​ផ្ទះ​ខ្លួនឯង​បណ្តាលឱ្យ​ឆេះ រនាប​ផ្ទះ ​និង​ខោអាវ​អស់​មួយចំនួន  មិនតែប៉ុណ្ណោះ​ពេល​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន មកដល់​ប៉ុស្តិ៍​ជន​លើ្ម​ស បាន​វាយ​ទៅលើ​ជនរងគ្រោះ​មួយ​ដៃ​ទៀត​បណ្តាលឱ្យ​ប៉ោង​ភ្នែក​ខាងស្តាំ​។​ ជនល្មើស​បាន​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed %281%29
adverise with khmeread