samsung-banner
adverise with khmeread

ពេល​ពពោះ ពិសា​តែ​អាហារ​មួយ​ប្រភេទ​នេះ​នឹង​ជួយ​ឱ្យ​ទារក​កើតមក​ឆ្លាត​វៃ

1

    ​វា​គឺជា​ដំណឹង​ល្អ​សម្រាប់​ស្ត្រី​ដែល​កំពុង​ពពោះ និង​ចង់​បានកូន​។ ការសិក្សា​មួយ​បង្ហាញថា ទារក​ទាំងឡាយណា​ដែលមាន​ម្ដាយ​ទទួល​ផ្លែឈើ (​មិន​ប្រកាន់​ប្រភេទ​) ៦-៧ ដង​ក្នុង​មួយថ្ងៃ​អំឡុងពេល​ពពោះ នឹងមាន IQ ខ្ពស់​។​

​    ​យើង​ដឹង​ហើយ​ថា ផ្លែឈើ​ល្អ​សម្រាប់​ម្ដាយ​និង​ទារក​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Alberta​។​

​    ​លទ្ធផល​សិក្សា​នេះ​ចេញផ្សាយ​ក្នុង​ទស្សនាវដ្ដី EbioMedicine ហើយ​ពួកគេ​បាន​ប្រើប្រាស់​ទិន្នន័យ​នៃ​ការសិក្សា​ចំនួន ៣.៥០០ ទៅលើ​ទារក​និង​គ្រួសារ​របស់​ពួកគេ​ក្នុងប្រទេស​កាណាដា ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​អំពី​ការ​ទទួលទាន​ផ្លែឈើ ដែល​គេ​ចាត់ទុកជា​កត្តា​សំខាន់​ជួយ​ក្នុងការ​វិ​ឌ្ឍ​ន៍​ខួរក្បាល​ទារក​។​

​    ​ការសិក្សា​បង្ហាញថា ម្ដាយ​ដែល​ទទួលទាន​ផ្លែឈើ​ខ្ពស់​អំឡុងពេល​ពពោះ កូន​នឹងមាន​សមត្ថភាព​ខួរក្បាល​ល្អប្រសើរ នៅ​អាយុ​ត្រឹម​មួយ​ខួប​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់