adverise with khmeread 1

ឃាត់​មេ​កន្ទុយលេខ​២​នាក់​និង​អ្នក​ចាក់​២​នាក់​

     ភ្នំពេញ ៖ មេ​កន្ទុយ​លេខឆ្នោត​២​នាក់​និង​អ្នកញៀន​ល្បែង​២​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្ម​ទ​ណ្ឬ​រាជធានី​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦ កន្លង ទៅនេះ​នៅ​ចំណុច​ច​ផ្ទះ​លេខ​១៤K​ផ្លូ​ូ​វ​២០K​ក្រុមទី​៥​ភូមិ​ចំការឪឡឹក​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមទាំង​ដកហូតវត្ថុតាង​មួយចំនួន​។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​គឹម ឆេង​ប៊ុន ក្រឡាបញ្ជី​លោក​ព្រះរាជអាជ្ញារង​សៀង សុខ​និង​លោក​វរសេនីយ៍ទោ​ម៉ាំង សុខ​លុច នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​។ ជាល​ទ្ទ​ផល​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ក្នុងនោះ​អ្នក​មកចាក់​កន្ទុយលេខ​ចំនួន​២​នាក់​ភេទ​ប្រុស និង​ម្ចាស់ផ្ទះ​២​នាក់​ស្រី គឺ​១-​ឈ្មោះ​ហនចន្ថា ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្រុក​កំំ​ណើ​ត​ភូមិ​ខ្យង ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ជា​ម្ចាស់ផ្ទះ​២-​ឈ្មោះ​ឆោម​រំដួល ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ស្រុកកំណើត​ភូមិ​ស្វាយជ្រុំ ឃុំ​ត្រោកស្រុក​-​ខេត្តស្វាយរៀង​ម្ចាស់ផ្ទះ​៣-​ឈ្មោះ​ម៉េង មឿ​ន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​រត់ ម៉ូតូឌុប ទីលំនៅ​ភូមិ​ខាងលើ​និង​៤-​ឈ្មោះ​ហ៊ុន​ចាន់​ណាត​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ទីលំនៅ​ភូមិ​ខាងលើ​។​

     ចាប់យក​វត្ថុតាង​រួមមាន​១-​លុយ​អាមេរិក​១៥៧​ដុល្លារ​២-​លុយ​ខ្មែរ​ចំនួន ១.៦០៧.០០០​រៀល​៣-​ទូរស័ព្ទ​ចំនួន​២​គ្រឿង ៤-​ត្រា​វាយ​ថ្ងៃខែ​ចំនួន​ប្រាំបី ៥-​ម៉ា​ស៊ីន​គិត​លេខ​ចំនួន​៦​គ្រឿង៧-​ម៉ា​ស៊ី​ន​កូ​ពី​ចំនួន​២​គ្រឿង​៧-​ឡេ​ប​ថប​២​គ្រឿង ៨-​ម៉ូតូ​១ គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​សេរី​២០១៤​ស្លាក  លេខ​ភ្នំពេញ​1CG-0215 ៩-​អាំង​វ៉ា​ទ័​រ​១​គ្រឿង​១០-​ក្រដាស​កត់​កន្ទុយលេខហើយ​មួយចំនួនធំ​និង​១១-​ម៉ា​ស៊ី​ន ហ្វាក់​ចំនួន​២​គ្រឿង​។

     បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់