ឆេះ​តូប​ផ្សារ​ត្រពាំង​ក្រសាំង អស់​មួយ​តូប​បង្ក​ការភ្ញាក់ផ្អើល​

    ភ្នំពេញ ៖ តូប​លក់​អីវ៉ាន់​នៅ​ផ្សារ​ត្រពាំង​ក្រសាំង​មួយកន្លែង​ត្រូវ​ឆ្លង​ចរន្ត​អគ្គិសនី​ឆាបឆេះ អស់​ទាំ​ស្រុង​បង្កឱ្យមាន​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៦​ និង​៣០​នាទី​យប់​ស្ថិតនៅ​ផ្សារ​តាំងក្រសាំង ស្ថិត​ក្នុងភូមិ​សាមគ្គី​១ ស​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ អ្នកលក់ដូរ​នៅ​ជិត​នោះ ឃើញ​ផ្សែង ហុយ​ចេញពី​តូប​រងគ្រោះ​ខាងលើ​ដោយ​មិនបាន​ចាប់អារម្មណ៍​។ ​លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​អណ្តាតភ្លើង​ឆេះ​ចេញមក​តែម្តង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ព​ន្ល​ត់យ​ក​បំពង់​ពន្លត់​អស់​ជិត​១០​បំពង់ នៅតែ​មិន​រលត់​។​ ​បន្ទាប់មក​រថយន្តរ​បស់ អង្គភាព​តម្រួត​បញ្ជា បាញ់​អស់​១​រថយន្ត និង​រថយន្ត​ខាង​សាលាខណ្ឌ​ពោធិ​សែន​ជ័យ​ចេញមក​បាញ់​អស់​១​រថយន្ត​ទៀត​ទើប​រលត់​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​តូប​ឈ្មោះ ​ងួន ប៊ុន​ធា អាយុ ៣៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រ័ត្ន មុន្នី​កេ​សី អាយុ ៣៧ ឆ្នាំ ដោយ​តូប​ខាងលើនេះ​ផ្អាក​លក់​មួយរយៈ ព្រោះ​ពួកគាត់​នៅរស់​នៅឯ​ខេត្តកំពត​។ ​អីវ៉ាន់​ក្នុង​តូប​នោះ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​មិនមាន​មនុស្ស​រងរបួស​នោះទេ៕


 

1
adverise with khmeread
Loading ad ...