រថយន្ត​បើក​បុក​ម៉ូតូ​របួស ​៤ ​នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ថ្ងៃទី​២៦​ ធ្នូ​ ២០១៦ វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​380​ នៅ​ចំណុច​ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត ម៉ាក​ ​HIGHLANDER ពណ៌​ទឹកប្រាក់ ​ប្រភេទ​ទេសចរណ៍​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-8360​ បើកបរ​ដោយ​ឈ្មោះ ជួន ស្រួ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

    រថយន្ត​នេះ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​នៅក្នុង​ស្ថានភាព​ស្រវឹងស្រា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​HONDACUP. C50​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ប​3326​ភព​1​ បើកបរ​ដោយ​ឈ្មោះ ប៉ែន សុខ​ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ​(​ស្រប​ទិស​) ​រួម​ដំណើរ​០៣​នាក់​៖ ១-​ឈ្មោះ ប៉ែន សេង​ណាំ ភេទ​ប្រុស ​អាយុ​០៩​ឆ្នាំ ​នៅ​ភូមិ​ព្រែក​ក្របៅ​ទី១ ឃុំ​ព្រែ​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​, ២-​ឈ្មោះ ប៉ែន ប៊ុន​ណា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​៣-​ឈ្មោះ ប៉ែន យូ​អ៊ី ភេទ​ស្រី ​អាយុ​០៣​ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​រងរបួស​ធ្ងន់​)​។​

    ខូចខាត​សម្ភារៈ ​០២​ គ្រឿង ក្នុងនោះ​រថយន្ត ​០១ ​គ្រឿង​ខូ​ខាត​ធ្ងន់ និង​ម៉ូតូ​ ០១ ​គ្រឿង​ធ្ងន់​។​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទុក​និង​មធ្យោបាយ​ទាំង​០២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​ប៉ូលិស​ស្រុក៕​

Image7
adverise with khmeread
Loading ad ...