ប្រពន្ធ​មន្ត្រី​យោធា​ម្នាក់​បើក​ម៉ូតូ​ដួល​ខ្លួនឯង​របួសធ្ងន់​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១២ ​និង​៤៥ នាទី នៅលើ​វិថី​សាយ​ភូ​ថង ចំណុច​ខាងកើត​ចំណោត​តាសក់​វែង ចម្ងាយ​ប្រមាណ ៥០០​ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង ដោយសារ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​របួសធ្ងន់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ ម៉ាក​ឌ្រី​ម C125 ព​ណ៌​ខ្មៅ ផលិត​ឆ្នាំ២០១៣ គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ ដោយ​ឈ្មោះ ដា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ស្នាក់នៅ ផ្នែក​សឹក​រង​គី​រី​សាគរ ជា​ប្រពន្ធ​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​រងរបួសធ្ងន់  ម៉ូតូ​ខូចខាត ស្រាល។ ​មូលហេតុ ស្រវឹងស្រា​ជិះ​ម៉ូតូ​អត់​លើក​ជ​ន្ទុ​ល​។​

    ករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ សហការ​ជាមួយ កម្លាំង​ប៉ូលិស​ស្នាក់ការ សន្តិសុខ​កូន​កុក ចុះ​ធ្វើការ​ពិនិត្យ​កន្លែង កើតហេតុ ចំណែក​ជនរងគ្រោះ ត្រូវបាន​មន្ត្រី​ប៉ុស្តិ៍​សុខភាព​កូន​កុក​ជួយសង្គ្រោះ​បឋម និង​ធ្វើការ​ទំនាក់​នង​រក​រថយន្ត ដើម្បី​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល៕

Untitled 1 adverise with khmeread

មតិយោបល់