ចាប់បាន​ចោរ​អំបុក​ចោរ​អំបែង​ទៀតហើយ​...​គឺ​ចោរលួច​មាន់​

    កណ្តាល ៖ បើ​គេ​មើលរូប​ភាព​ចាប់​ចោរលួច​មាន់​វា​ជា​រឿង​តូចតាច មិនគួរ​នឹង​អើពើ​វា​នោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទំរាំ​ដល់​ធំ​ចាប់​យកទៅលក់ ហើយ​ត្រូវ​ចោរលួច​បាត់​គឺជា​រឿង​ឈឺចាប់។ អារម្មណ៍​អ្នក​ចិញ្ចឹម​មាន់​នៅពេល​ប៉ូលិស​ចាប់បាន​ចោរ​ភ្លាម​ចង់​ស្ទុះ​ទៅ​ដាល់​មួយ​ដៃ ធាក់​វា​មួយ​ជើង​ឱ្យអស់​ចិត្ត។​

    ជាក់ស្តែង​នៅ​ថ្ងៃទី​២៦​ ធ្នូ​ ២០១៦ វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​នៅ ប៉ុស្តិ៍​រដ្ឋបាល​ឬ​ស្សី​ជ្រោយ បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​ ម៉ើ ​រ៉​សេត​អំពី​ករណី​អំពើ​ចោរលួច​មាន់​​កើត​ឡើង​កាលពី​ថ្ងៃទី​២៥​ ធ្នូ ​២០១៦ ​វេលា​ម៉ោង​៣​រសៀល​នាទី ចំណុច​ដី​ឡូ​តិ៍ កប់​សព​ក្រោយ វិហារ​អិស្លាម ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ើ រ៉​សេត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរអិស្លាម នៅ​ភូមិ​ជ្រោយ​មេត្រី​លើឃុំ​ឬ​ស្សី​ជ្រោយ​ស្រុ​​ក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​នេសាទ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ លី នាង ហៅ​តៃ ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ​ ជនជាតិខ្មែរ​ឥស្លាម​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេ​ត្ក​កណ្ដាល មុខរបរ​មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​មាន់គក ចំនួន​ ០១ ក្បាល​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ជា​មុខសញ្ញា​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស​នៅ​ឆ្នាំ​២០១០​ពីបទ​ឆក់​ខ្សែក​។ ដំបូង​ជន​ស​ង្ស័យ​បានឃើញ មាន់​ឈ្មោល របស់​ជនរងគ្រោះ កំពុង​ដើរ​ស៊ី នៅ​ដី​ឡូ​តិ៍ កប់​សព​ក្រោយ​វិហារ​សាសនា​អិស្លាម។ ​ពេលនោះ​ជនសង្ស័យ បាន​យក​ដុំថ្ម​ប៉ុនកដៃ គប់​មាន់​ជនរងគ្រោះ ត្រូវ​ក្បាលបណ្តាលឱ្យ​ប្រកាច់ សន្លប់​នៅនឹងកន្លែង រួចមក​ជនសង្ស័យ បាន​យក​មាន់ រុំ​និង​ក្រណាត់​។​

    ភ្លាមនោះ​ប្រជាពលរដ្ឋ បានឃើញស្រែក​ផ្អើលឆោឡោនាំគ្នា​ដេញចាប់តែ​ចាប់​មិនបាន។ បន្ទាប់មក​ថ្ងៃទី​២៦​ ធ្នូ​ ២០១៦ វេលា​ម៉ោង​១​រសៀល​សមត្ថកិច្ច​ប៉ុស្តិ៍ ក៏បាន​ឃាត់ខ្លួន ជ​នស​ង្ស័យ​ខាងលើ​បាន យកមក​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាពថា​ពិតជា បាន​លួច​មាន់​ជនរងគ្រោះ​ពិតប្រាកដ​មែន។​

    ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​ដើម្បី បន្ត​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​មាន់​ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​យកទៅ​ចិញ្ចឹម​វិញ​៕

Unnamed %285%29 adverise with khmeread

មតិយោបល់