samsung-banner
adverise with khmeread

Jack Wilshere បារម្ភពីអនាគតមិនច្បាស់លាស់នៅ Arsenal

Wilshere

          កីឡាករ Jack Wilshere ចាប់ផ្តើម​បារម្ភ​អំពី​អនាគត​នៅ​​ Arsenal​ ខណ:គ្រូ បង្វឹក​ក្រុម​កាំភ្លើង​ធំលោក Arsene Wenger ​​មិន​ទាន់​ផ្តល់សញ្ញា​ពាក់ព័ន្ធនិងការ​ពន្យារ​កិច្ច​សន្យា​របស់ខ្លួន បើទោះ​បី​​ជា​គ្រូបង្វឹករូបនេះធ្លាប់អះអាង​ជា​សាធារណៈ​ថា លោកចង់​ឲ្យ​ Wilshere ​បន្ត​នៅ​ជាមួយ​ Arsenal ​ទៀត​ក៏ដោយ។

          ​កា​របារម្ភមាន​កាន់តែ​ខ្លាំង​ឡើង ហើយ​ថា ប្រសិនបើ​ Arsenal ​មិនចាប់ផ្តើម​ចរចា​នៅ​ប៉ុន្មានសប្តាហ៍​ក្រោយ​នេះទេ គឺមានន័យថា ពួកគេ​ត្រៀម​លក់​ Wilshere​ ចេញ​ហើយ។

          បច្ចុប្បន្ន Wilshere កំពុងស្ថិតក្នុងកិច្ចសន្យា​ខ្ចីជើង​ជាមួយ Bournemouth ដែលនឹង​ផុត​កំណត់​នៅ​ឆ្នាំ​២០១៨ ហើយ​សង្ឃឹមថា​ Arsenal ​នឹងមិន​ទុកកីឡា​ករ​រូបនេះចោល​​ដោយ​ឥតប្រយោជន៍​នោះ​ទេ។​ Arsenal អាចនឹង​ពន្យារកិច្ច​សន្យា​ ដើម្បី​រក្សាកីឡាករ​រូបនេះទុក​ ប៉ុន្តែថាតើពួកគេ​ពិត​ជាចង់រក្សាទុក ឬក៏ត្រូវ​លក់​កីឡាកររូបនេះចេញនៅ​រដូវ​ក្តៅនេះ។

          កីឡាករដែលឈាន​ចូលវ័យ​២៥​ឆ្នាំ​នៅថ្ងៃទី​១​ខែ​មករានេះ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់អារ​ម្មណ៍​ខណ:ពេលខ្ចីជើងនៅ​ក្លឹប Bournemouth ដោយ​បាន​លេងជា​ប្រចាំ​ ដែល​ជួយ​ឲ្យ​កីឡាករ​រូប​នេះ​មាន​ឱកាស​ត្រឡប់​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ៕

adverise with khmeread

មតិយោបល់