John Terry ចង់លើកពានជាមួយ Chelsea សិនទើបពិចារណាសំណើចាកចេញ

          បើទោះបីជា​មាន​ក្លឹបរបស់ចិន​ហ៊ាន​ផ្តល់​សំណើដែល​មាន​ទឹក​ប្រាក់ច្រើន​សន្ធឹក​សន្ធាប់​ក៏ដោយក៏កីឡាករ John Terry នឹងមិនទាន់​ពិចារណាការចាកចេញ​ទេ​នៅ​ខែ​មករា​នេះ។ ខ្សែ​ការ​ពារ​វ័យ​៣៦​ឆ្នាំ​រូបនេះ​ចង់​បន្ត​ដើម្បីជួយ​ឲ្យក្រុមតោ​ខៀវ​ Chelsea ​លើក​ពាន​ ហើយដែល​គេជឿថា នេះជា​រដូវ​កាល​ចុងក្រោយ​របស់​​ Terry នៅ​ពហុកីឡា ដ្ឋាន Stamford Bridge។

          ប្រធាន​ក្រុម​តោខៀវរូបនេះ​បាន​បង្ហាញមុខ​តិចតួច​បំផុត​ក្នុង​ផែន​ការ​របស់​លោក Antonio Conte ប៉ុន្តែ​ Terry អាច​នឹង​ពិចារណា​ពីជម្រើស​នៅរដូវ​ក្តៅ​ហើយ​ថា​សំណើរបស់​ក្លឹប​ចិន​ក៏ស្ថិតក្នុង​ការ​ពិចារណា​ផងដែរ។ ក្លឹប Guangzhou Evergrande របស់ចិននឹង​ផ្តល់​សំណើ​ដល់កីឡាករ​រូបនេះ​នៅពេល​ផុតកិច្ច​សន្យា​។

          Terry បាន​ត្រឡប់មក​ហ្វឹកហាត់​ពេញលេញវិញ​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​រង​របួស​កំប៉េះគូទ ហើយខកខាន​ការ​ប្រកួត​តាំង​ពី​ខែវិច្ឆិកា៕ 

adverise with khmeread