Chelsea អាចលក់ Thibaut Courtois ខណៈលោក Conte ចង់បាន James Rodriguez របស់ក្លឹប Real Madrid

          ក្លឹប​ Chelsea ​នឹង​ដាក់សំណើដើម្បីផ្ទេរ​ខ្សែ​ប្រយុទ្ធ​​ James Rodriguez របស់​ Real Madrid នៅ​រដូវក្តៅនេះ ហើយ​ Chelsea អាចនឹងយក​​អ្នក​ចាំទី Thibaut Courtois របស់ខ្លួនមក​ធ្វើ​ជា​ថ្នូរ​ផងដែរ។

          ទោះបីជា​យ៉ាងណាភ្ជាក់ងារ​របស់កីឡាករ Rodriguez លោក Jorge Mendes បាន​ច្រាន​ចោល​បញ្ហានៃការ​ចាក​ចេញ​របស់កីឡាករ​អន្តរជាតិ​កូឡុំប៊ី​រូប​នេះ។ លោក Mendes បាន​អះអាង​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ចង់ទទួល​បាន​ជោគជ័យ​ជាមួយ​ក្រុម​របស់​លោក Zinedine Zidane។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចូល​រួម​ជាមួយ​ក្លឹប​​ Real Madrid ​កាល​ពីឆ្នាំ​២០១៤​ និង​មាន​កិច្ចសន្យា​ជាមួយ​ក្លឹបនេះរហូតដល់​ឆ្នាំ​២០២០។ Rodriguez មានគម្រោង​ចាកចេញ​ពី​ក្រុម​ Real Madrid បន្ទាប់ពី​ត្រូវ​បាន​កាត់បន្ថយ​ឱកាស​បង្ហាញមុខ​៕

Untitled 1
adverise with khmeread
Loading ad ...