ប៉ូលិស​ខេត្តកំពត​ បាន​ឃាត់ខ្លួន​មនុស្ស ​៥ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​បាន​ឃាត់ខ្លួន​មនុស្ស​ ៥ ​នាក់​ក្នុង ២​ ករណី​ផ្សេងគ្នា​ពាក់ព័ន្ធ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ស្រុក​អង្គរជ័យ​ និងស្រុក​ទឹកឈូ។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​អង្គរជ័យ​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​បង្ក្រាបបាន​ករ​ណី​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយនៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣​ នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ កៅ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ២១​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី ឃុំ​តានី, ២.​ឈ្មោះ ខន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ១៨​ឆ្នាំ នៅ​ភូមិ​តា​កុក ឃុំ​តានី និង​៣.​ឈ្មោះ អ៊ុយ ដេ​ត ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី ឃុំ​តានី និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៥ ​កញ្ចប់ (​ធំ០១​កញ្ចប់ និង​តូច ០៤​កញ្ចប់​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​ទឹកឈូ​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​ បង្ក្រាបបាន​ករណី​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ ​នាក់។​

    ប៉ូលិស​និយាយថា ១.​ឈ្មោះ ផេង ឌី ភេទ​ប្រុស អាយុ៣០​ឆ្នាំ និង​២.​ឈ្មោះ ខាន់ ឃាន់ ភេទ​ស្រី អាយុ៣៥​ឆ្នាំ ជនសង្ស័យ​ទាំងពីរ​នាក់រស់នៅ​ភូមិ​-​ឃុំ​ខាងលើ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន៣៩​កញ្ចប់ (​ធំ០២​កញ្ចប់ និង​តូច៣៧​កញ្ចប់​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

Unnamed adverise with khmeread

មតិយោបល់