samsung-banner
adverise with khmeread

ប៉ូលិស​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​ស្ត្រី​ ២ ​នាក់​ជាមួយ​ថ្នាំញៀន ​១ ​កញ្ចប់​តូច​

Unnamed

    ប៉ៃលិន ៖ លោក​អនុសេនីយ៍ទោ អៀ​ប វិសាល នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន ០១ ​កន្លែង ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​ នាក់​នា​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦។ នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មានឈ្មោះ ភឿន គុ​ន្ធា ភេទ​ស្រី អាយុ៣៨​ឆ្នាំ មុខរបរ​លក់​ត្រី និង​ឈ្មោះ សួន មុំ ភេទ​ស្រី អាយុ៥៦​ឆ្នាំ មុខរបរ​លក់​ត្រី។ ​ជនសង្ស័យ​ទាំ​ពីរ​រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា (ICE) ចំនួន០១​កញ្ចប់​តូច។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​អនុវត្តតាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់