adverise with khmeread 2

ភរិយា​លោក​ដួង ឆាយ​ព្រួយបារម្ភ​ចំពោះ​កូនប្រុស​បណ្តូលចិត្ត​សឹងតែ​មិនបាន​គេង​

    ភ្នំពេញ ៖ កូនប្រុស​ច្បង​របស់លោក ដួង ឆាយ ដែលមាន​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​នោះ គឺ​ស្ថិតក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅឡើយ​ធ្វើ​ឲ្យ​លោក ដួង ឆាយ និង ភរិយា​មានការ​ព្រួយ បារម្ភ​ជាខ្លាំង​។​

    ភរិយា​លោក​ដួង ឆាយ ដែលមាន​គណនី facebook ឈ្មោះ Deth Malina បាន​បង្ហោះ​សារ​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​ថា​"​នៅពេលនេះ​ខ្ញុំ​កំពុង​មើល​ថែកូន​របស់ខ្ញុំ​ផ្ទាល់​មិន​ហ៊ាន​គេង​ទេ តាំងពី​កូន​ខ្ញុំ​ឈឺ​មិនដឹង​ខ្លួន​មក​ខ្ញុំ​មិនអាច​បិទ​ភ្នែក​គេង​លក់​សោះ​សូម្បី​10​នាទី​ខ្ញុំ​មាន អារម្មណ៍​ភ័យខ្លាច​ណាស់​រាល់ពេល​ខ្ញុំ​បិទ ភ្នែក​។​ចឹ​ង​ខ្ញុំ​ត្រូវ​នៅ​មើល​ថែកូន​ដោយផ្ទាល់​ទើប​ម៉ាក់​មាន​អារម្មណ៍​សុ​វត្តិភាព​និង​ភាពកក់ក្ដៅ​និង​កុំ​ឲ្យ​កូន​ភ័យខ្លាច មាន​ម៉ា​ក់នៅ​ជិត​ហើយ​ម៉ាក់​មិនដែល​ទទួល​អារម្មណ៍​តក់ស្លុត​នឹង​ទេ ទោះជា​យ៉ាងណា​ម៉ាក់​ត្រូវតែ​រឹងមាំ​ដើម្បី​មើល​ថែកូន​ព្រោះ​កូន​គឺជា​បេះដូង​ម៉ាក់​ដែល​មិនអាច​ខ្វះ​បានជា​កូន​ដែល​ចេះ​ណាស់​មាន​ច​រិ​ក​ដូច​មនុស្ស​ចាស់​ចេះ​ស្រលាញ់​ក្រុមគ្រួសារ​និង​មិត្ត​ភ័ក្ត្រ​ហើយ​រួសរាយ​រាក់ទាក់​ចំពោះ​មនុស្ស​គ្រប់គ្នា​"​។​

    លោកស្រី​Deth Malina បាន​បន្តថា "​ជាពិសេស​កូន​តែងតែ​នៅ​ជាមួយ​ម៉ាក់​រហូត​ហើយ​ម៉ាក់​និង​កូន​ចូលចិត្ត​ធ្វើ​អ្វី​ក៏​ដូចគ្នា​សូម្បីតែ​ការ​ញុំ​ា​ការថតរូប​ការចូល​ចិត្ត​ទិញ​អីវ៉ាន់​ឲ្យ​តែ​បាន​ដើរ​ផ្សារ​ជាមួយ​ម៉ាក់​កូន​មិនដែល​ចេះ​ហត់​និង​កំដរ​ម៉ាក់​កក់សក់​គ្រប់ពេល​ចូលចិត្ត​សរសើរ​ម៉ាក់​ស្អាត​ហើយ​ពិសេស​តែងតែ​និយាយ​ពាក្យ​ថា​កូន​ស្រលាញ់​ម៉ាក់​ទោះយ៉ាងណា​ក៏​កូន​នៅ​ជិត​ម៉ាក់​ពាក្យ​នេះ​គឺជា​ក្ដី​ស្រលាញ់​ដ៏​បរិសុទ្ធ ពី​បេះដូង​កូនប្រុស​របស់ខ្ញុំ​មាន​ចំពោះ​ខ្ញុំ​ផ្ទាល់​និង​ស្នាម​ថើប​និង​ស្នាមញញឹម​រាប់មិនអស់​សម្រាប់​ខ្ញុំ​។​សូម​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​និង​បារមី​ព្រះ​គ្រប់​ទីកន្លែង​ជួយ​ថែរក្សា​កូនប្រុស​ខ្ញុំ​ឈ្មោះ ឌួង គឹម​វិសាល ( DUB DUB ) ឲ្យ​ជាសះស្បើយ​ហើយ​ជៀស​ផុតពី​ជំងឺមហារីក និង ដឹងខ្លួន​វិញ​"​។​

    សារ​របស់លោក​ស្រី​ដែល​បាន​បង្ហោះ បានធ្វើ​ឲ្យ​មហាជន​ដែល​លេង facebook ទាំងអស់​បុណ្យ​ស្រន់​ឲ្យ​ក្មេងប្រុស​ដ៏​គួរ​ស្រឡាញ់​ម្នាក់នេះ​ឆាប់​ជា​
​គ្រប់ៗ​គ្នា​។​

    ទន្ទឹមនេះ បុគ្គលិក​ខ្មែរ​រីដ​ទាំងអស់​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ជួយ​តាម​បីបាច់ ថែរក្សា​ដល់​ក្មួយប្រុស​ឌួង គឹម​វិសាល ( DUB DUB ) ឆាប់​ជា​សះ ស្បើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​កុំបី​ខាន​ឡើយ​៕​

adverise with khmeread

មតិយោបល់