ចំណាយ​តែ ៥០០ រៀល និង​ពេល ១២ សប្តាហ៍ បាត់​ស្នាម​ជាំ​គ្រប់​ប្រភេទ​លើ​មុខ​

    ​ឈប់​បារម្ភ​ទៅ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែ​កជាំ​។ ជាមួយ​វិធី​ធម្មជាតិ​ខាងក្រោម​នេះ លោកអ្នក​ត្រូវការ​ពេល​តែ ១២ សប្តាហ៍​ប៉ុណ្ណោះ​នឹង​ជាសះស្បើយ ហើយ​សម្រស់​ប្រកបដោយ​ជំនឿ​ចិត្ត​ក៏​នឹង​ត្រឡប់មកវិញ​ដែរ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ល្ហុង​ទុំ ១/២ នៃ​ពែង​
​    ​- ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​
​    ​- ដំឡូងបារាំង​ចិញ្ច្រាំ​ម៉ដ្ត ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកខ្មេះ​ប៉ោម ២៤០ មិ​ល្លី​លីត្រ​

​    ​* របៀប​ធ្វើ​និង​របៀប​ប្រើ​
​    ​កិន​ចូលគ្នា​ឱ្យ​សព្វ ច្រក​ដាក់​ដប​មាន​គម្រប ហើយ​ទុក​ក្នុង​ទូទឹកកក (​កន្លែង​ត្រជាក់​ល្មម​) មួយ​យប់​។ បន្ទាប់មក​យក​សំឡី​បៀក ហើយ​លាប​លើ​មុខ ទុកចោល ១០ នាទី សឹម​លាង​ទឹក​ចេញ​។ មួយ​ដប​អាច​ប្រើ​បាន​ច្រើន​ថ្ងៃ ប្រើ​រួច​យកទៅ​ទុក​ក្នុង​ទូទឹកកក​វិញ​។ លាប​រយៈពេល ១២ សប្តាហ៍ លោក​អ្នកនឹង​អង្គុយ​ញញឹម​ផ្កាត្រកួន​ជាមិនខាន​៕

*** អានបន្ត ៖ របៀបធ្វើទឹកខ្មេះប៉ោមដោយខ្លួនឯងនៅផ្ទះ

adverise with khmeread

អ្នកនឹងចូលចិត្ត