samsung-banner
adverise with khmeread

​នេះ​ជាស​ម្តី​មាស​របស់​ឪពុក​ម្នាក់ ប្រដៅ​ទៅ​កូនប្រុស​គាត់ មុន​រៀបការ​ជាមួយ​នារី​ម្នាក់

1

​    ​ខាងក្រោម​នេះ​គឺជា​សម្តី​មាស​របស់​ឪពុក​ម្នាក់​ប្រាប់​កូនប្រុស​របស់ខ្លួន​ដែល​នឹង​រៀបការ​។​

​    ​១. កូន​ពុក​! បើ​កូន​នៅតែ​ចំណាយលុយ​ទៅលើ​នារី​ម្នាក់​ហើយ​នាង​មិនដែល​សួរ​កូន​ថា​តើ​កូន​នឹង​សន្សំ​លុយ​នោះ​ឬក៏​យក​វា​ទៅ​វិនិយោគ​ធ្វើ​អ្វីមួយ​ទេ ហើយ​នាង​នៅតែ​រីករាយ​នឹង​ចាយលុយ​របស់​កូន​ទៀត​នោះ កុំ​រៀបការ​នាង​អី​។​

​    ​២. កូន​ពុក​! កុំ​បង្ខាំង​តួនាទី​ប្រពន្ធ​របស់​កូន​នៅផ្ទះ​។ តើ​កូន​បាន​គំនិត​នេះ​មកពីណា​? សូម្បីតែ​ជំនាន់​យើង យើង​មាន​កសិដ្ឋាន​មួយ កន្លែង​ដែល​ម្តាយកូន​ធ្វើការ​រៀងរាល់​ព្រឹក​។ ទីនោះ​ជា​ការិយាល័យ​របស់​យើង​។​

​    ​៣. កូន​ពុក​! ប្រសិនបើ​ពុក​ប្រាប់​កូន​ថា កូន​នឹង​ក្លាយជា​មេ​គ្រួសារ កុំ​សម្លឹងមើល​ហោប៉ៅ​របស់​កូន​អី ត្រូវ​សម្លឹង​មើលថា​តើ​មាន​ស្នាមញញឹម​លើ​មុខ​ប្រពន្ធ​កូន​ឬ​អត់​។​

​    ​៤. កូន​ពុក​! ប្រសិនបើ​ចង់​មាន​អាយុ​វែង ត្រូវឱ្យ​ប្រពន្ធ​របស់​កូន​កាន់កាប់​ប្រាក់បៀវត្សរ៍​របស់​កូន ព្រោះ​វា​នឹង​ពិបាក​សម្រាប់​នាង​ក្នុង​ការចំណាយ​ដោយសារ​នាង​ខ្វល់ខ្វាយ​ពី​តម្រូវការ​ក្នុង​គ្រួសារ​និង​ការចំណាយ​លើ​ថ្លៃ​សេវា​ផ្សេងៗ​។ ប្រសិនបើ​កូន​ជា​អ្នកកាន់កាប់​វិញ នាង​នឹង​សួរ​កូន​ថា​តើ​បាន​ចំណាយលុយ​ទាំងនោះ​ទៅណា​ខ្លះ​។​

​    ​៥. កូន​ពុក​! កុំ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​កូន​ព្រោះ​របួសស្នាម​លើ​ខ្លួន​មិន​ដូច​របួស​ចិត្ត​ឡើយ ហើយ​នេះ​មានន័យថា កូន​កំពុងមាន​បញ្ហា​ហើយ ដោយសារ​រស់នៅ​ជាមួយ​នារី​មាន​របួស​បេះដូង​។​

​    ​៦. កូន​ពុក​! ឥឡូវ​កូន​រៀបការ​ហើយ ប្រសិនបើ​កូន​រស់នៅ​បែប​នៅ​កំលោះ​ដូច​មុន កូន​ច្បាស់​ជា​នៅ​លីវ​ម្តងទៀត​ជាមិនខាន​។​

​    ​៧. កូន​ពុក​! នៅក្រោម​ដើមឈើ​ដែល​ពុក​បាន​ជួប​ម្តាយកូន គឺ​ដូច​នៅ​ភោជនីយដ្ឋាន​សព្វថ្ងៃនេះ​អ៊ីចឹង ប៉ុន្តែ​ត្រូវ​ចាំ​ថា ភាពស្និទ្ធស្នាល​បំផុត​ដែល​យើង​បានធ្វើ​នៅ​ទីនោះ​គឺ​ឱប​គ្នា​ទៅវិញទៅមក​។​

​    ​៨. កូន​ពុក​! កុំ​រំភើប​ខ្លាំងពេក​នៅពេល​កូន​ចាប់ផ្តើម​រកលុយ​ច្រើនជាង​មុន​។ ជំនួស​ឱ្យ​ការចំណាយ​ទៅលើ​នារី​ផ្សេង​ដែល​មិនដឹងថា កូន​ធ្វើ​ការលំបាក​ប៉ុណ្ណា​នោះ កូន​ត្រូវ​ចំណាយ​លើ​នារី​ណា​ដែល​តែង​គាំទ្រ​កូន​រហូតមក​។​

​    ​៩. កូន​ពុក​! នៅពេល​ពុក​គប់​ដុំថ្ម​ឬ​ហួច​នៅក្រៅ​បង្អួច​ក្រៅ​ផ្ទះ​ម្តាយ​របស់​កូន​ដើម្បី​នាំ​គាត់​ដើរលេង មិនមែន​ដោយសារ​ចង់​រួមភេទ​ទេ ប៉ុន្តែ​ដោយសារ​ពុក​នឹក​ម្តាយកូន​ពេក​។​

​    ​១០. កូន​ពុក​! ត្រូវ​ចាំ​ថា នៅពេល​កូន​និយាយថា​ប្រពន្ធ​កូន​បាន​ផ្លាស់ប្តូ​រហើយ វា​អាច​មានរឿង​អ្វីមួយ​ដែល​កូន​គួរតែ​ឈប់​ធ្វើទៅ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់