ឃាត់​ជនសង្ស័យ​ម្នាក់​លួច​បក​ជ័រ​អង់​តែ​ន នៅ​ចម្ការកៅស៊ូ​បឹងកេត​

    កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ឡូត៍​កៅស៊ូ​15C3 ​ភូមិ​គីឡូ​បី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ខណៈ​លួច​បក​ជ័រ​អង់​តែ​ន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឈុំ វង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៥៦ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ បានធ្វើ​សកម្មភាព​លួច​បក​ជ័រ​អង់​តែ​ន​ (​ជ័រ​សរសៃ​សម្រាប់​បង្ហូរទឹក​ជ័រ​) ​ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​ ត្រូវបាន​កម្លាំង​ប៉ូលិស​ការពារ​ចម្ការកៅស៊ូ​បឹងកេត​ បាន​ចាប់​ឃាត់ខ្លួន​រួមទាំង​មធ្យោបាយ​ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ​ (​ចាស់​)​ និង​​វត្ថុតាង​ជ័រកៅស៊ូ​ចំនួន​កន្លះ​ការុង ហើយ​បាន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់​ដើម្បី​ធ្វើការ​សាកសួរ ​និង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​៕

Untitled 1 adverise with khmeread

មតិយោបល់